Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ បង្កើតការប្រកួតស្នាដៃសិស្ស បង្កើត​ផលិតវត្ថុគំរូដោះស្រាយបញ្ហាប្រចាំថ្ងៃ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្ន” សម្រាប់សិស្សានុសិស្សចាប់ពីកម្រិតមធ្យមសិក្សាបឋមភូមិ ដល់មធ្យមសិក្សាទុតិយភូមិ ក្នុងការបង្កើតការប្រកួតស្នាដៃសិស្ស បង្កើត​ផលិតវត្ថុគំរូដោះស្រាយបញ្ហាក្នុងជីវភាពប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាប គណៈគ្រប់គ្រង និងបុគ្គលិកអប់រំ នៃគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និង ឯកជន សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់ជ្រាបថា ក្រសួងនឹងរៀបចំ ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២៖ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ដែលជាការប្រកួត ស្នាដៃបង្កើតគម្រោង តាមរយៈការផលិតជាវត្ថុគំរូ (Prototype) សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស។

ព្រឹត្តិការណ៍ “បំណងប្រាថ្នា” គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) និង ប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំ ឌីជីថល។ ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍ “បំណងប្រាថ្នា គឺផ្តោតលើវត្ថុគំរូវិទ្យាសាស្ត្រដែលអាចកែសម្រួល ឬដោះ ស្រាយនូវបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម