Connect with us

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន​២​គីឡូក្រាម​ ឃាត់​ខ្លួន​អតីតមន្ត្រីយោធាម្នាក់​បញ្ជូន​ទៅ​តុលាការ

បានផុស

នៅ

ស្ទឹងត្រែង ៖ ជនសង្ស័យជួញដូរ​គ្រឿងញៀន​ម្នាក់​ជាម​ន្ត្រី​យោធា រួម​ជា​មួយ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ២​គីឡូក្រាម ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​។

ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ខាងលើ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៩ និង​០០​នាទី​យប់​ថ្ងៃទី​៣០​ ខែតុលា ​ឆ្នាំ២០២០ ​ត្រង់​ចំណុច​ម្លប់​ត្នោត ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្រះ​ឫស្សី​ក្រុង​ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ​ចែ​ ផានិត ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ​អ៊ុក តម្កើង ភេទ​ប្រុស​ អាយុ៤៤ឆ្នាំ ​ជា​អតីត​យោធា និង​មាន​ទីលំនៅ​ភូមិ​សំរោង​ឃុំ​ស្រែ​សំបូរ ស្រុក​បុរី​អូរ​ស្វាយ ខេត្តស្ទឹងត្រែង​។

លោក​វរសេនីយ៍​ទោ​បាន​បន្ត​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រ​ក​ឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ២​កញ្ចប់​ធំ ស្មើ​និង​ទម្ងន់ ២០០២,១​ក្រាម​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​សាកសួរ​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​គ្រឿងញៀន​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​៣១​តុលា​នេះ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕
ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម