ព័ត៌មានជាតិ
កម្ពុជា ប្រកាសដាក់ឲ្យអនុវត្តគោលការណ៍ ស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ
ប្រទេសកម្ពុជា កំពុងប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដើម្បីធានាថាកុមារគ្រប់រូបទទួលបានសុវត្ថិភាព និងបទពិសោធវិជ្ជមាននៅពេលប្រើប្រាស់ប្រព័ន្ធអនឡាញ។
“គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” ធ្វើឡើងដើម្បីការពារកុមារ និងយុវជនពីគ្រោះថ្នាក់ និងធានាសុវត្ថិភាពលើអនឡាញ ក្រោមកិច្ចសហការរវាង ក្រសួងប្រៃសណីយ៍ និងទរគមនាគមន៍ និងអង្គការយូនីសេហ្វ ដែលបានដាក់ឲ្យអនុវត្តកាលពីពេលថ្មីៗកន្លងទៅនេះ។ គោលការណ៍នេះ មានគោលបំណងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុននានាក្នុងវិស័យនេះ ចូលរួមទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះថ្នាក់ដែលកំពុងកើតមាន និងគ្រោះថ្នាក់ក្នុងទម្រង់ថ្មីៗ ដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យា។
ក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងវិស័យនេះ អាចបំពេញទំនួលខុសត្រូវរបស់ខ្លួនតាមរយៈ៖
១.ការអនុវត្តគោលនយោបាយស្តីពីកិច្ចការពារសុវត្ថិភាពកុមាររបស់អង្គភាពរៀងៗខ្លួន ក៏ដូចជាធ្វើការទប់ស្កាត់ និងឆ្លើយតបចំពោះមាតិកា ដែលបង្ហាញពីការរំលោភបំពានផ្លូវភេទកុមារ។
២.បង្កើតវិធានការទប់ស្កាត់ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារដូចជាផ្តល់ការណែនាំ និងកំណត់ពីវិធានឱ្យបានច្បាស់លាស់ ដើម្បីផ្តល់កិច្ចការពារដល់កុមារលើប្រព័ន្ធអនឡាញ។
៣.ផ្តល់វិធានការការពារ ជាពិសេសវិធីរាំងខ្ទប់ទំាងមនុស្ស និងមាតិកាមិនសមរម្យ ឬមាតិកាដែលអាចបង្កផលប៉ះពាល់ដល់កុមារ រាយការណ៍ និងទទួលអន្តរាគមន៍ពីអាជ្ញាធរ និង/ឬសេវាពាក់ព័ន្ធ។
៤.ធានាថាទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងកុមារដែលកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ត្រូវបានរក្សាទុកជាព័ត៌មានសម្ងាត់ និងមានឯកជនភាព។
គោលការណ៍ណែនាំនេះ ផ្តល់ឱកាសដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលដែលពាក់ព័ន្ធ ដូចជា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត ក្រុមហ៊ុនរក្សាទិន្នន័យ អ្នកផលិតមាតិកា ក្រុមហ៊ុនសរសេរកម្មវិធី Software និង Apps អាចបង្កើនសុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ និងយុវជន គ្រប់រូប ស្របទៅតាមសិទ្ធិកុមារ និងស្តង់ដារក្រមសីលធម៌ខ្ពស់បំផុត។
តាមលទ្ធផលរកឃើញថ្មីៗ ដែលដកស្រង់ចេញពីរបាយការណ៍សកលរបស់យូនីសេហ្វ ក្រោមចំណងជើង “ការបញ្ឈប់ គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា” បានបង្ហាញថា នៅកម្ពុជាក្នុងចំណោមកុមារអាយុ ១២ ទៅ ១៧ឆ្នាំ ចំនួន ១០នាក់ មានកុមារលើសពីម្នាក់ បានទទួលរងការកេងប្រវ័ញ្ច ឬការំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងទម្រង់ណាមួយ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ