Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ លះបង់គ្រប់យ៉ាងដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន មាន​គោលនយោបាយ​ច្បាស់លាស់ គឺ​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន​យ៉ាង​ពិត​ប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ ខណៈ សម្តេច បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស ឃុំ​មេសរ​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ចំនួន​ជាង ៥០០ នាក់ ក្នុង​ថ្ងៃ​ទី ០៧ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ នា​ព្រឹក​ថ្ងៃ​សុក្រ ៥ រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ ២០២៣។

ថ្លែង​ក្នុង​ឱកាស​នោះ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំយកមក​នូវ​សេចក្ដី​នឹករលឹក និង​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​អង្គពិធី ដោយ​ការ​គិតគូរ​សុខទុក្ខ ដល់​សមាជិក សមាជិកា​បក្ស​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុងថ្ងៃនេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា «​សុខសន្តិភាព និង​សមិទ្ធផល​ទាំងអស់ ដែល​កើតមាន​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស ខេត្តស្វាយរៀង​របស់​យើង មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ គឺ​កើតឡើង ដោយ​ការតាំង​ចិត្ត ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ ក៏ដូចជា អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​យើងទាំងអស់គ្នា ត្រូវ​នាំគ្នា​ថែរក្សា​ឲ្យ​បាន​គង់វង្ស ដោយ​ត្រូវ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​គាំទ្រ​បេក្ខភាព ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី នា​ថ្ងៃ​អនាគត​»។

លើសពីនេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា សូម​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ឲ្យ​បាន​គ្រប់គ្នា ពិសេស​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​សញ្ញា «​ទេវតា​បាចផ្កា​» ដែលមាន​លេខ​រៀង​ទី ១៨ ក្នុង​សន្លឹកឆ្នោត និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធ​បោះឆ្នោត ត្រូវ​គូស​លើ​សន្លឹកឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​តម្លៃ នៃ​សន្លឹកឆ្នោត ស្របតាម​ទិស​ស្លោក សន្លឹកឆ្នោត​មួយ​សន្លឹក ជា​ការ​គាំទ្រ​គណបក្ស​ប្រជាជន​មួយ​សំឡេង និង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ។ បន្ទាប់មក​ទៀត សម្តេច​កិត្តិ​សង្គហ​បណ្ឌិត និង​ក្រុមការងារ ក៏បាន​បង្រៀន សមាជិក សមាជិកា​បក្ស ឲ្យ​ចេះ​គូស​សន្លឹក​ឆ្នោត៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម