ព័ត៌មានជាតិ
កម្ពុជា-ចិនរៀបការសម្តែង Flash Mob “ខ្សែក្រវាត់និងផ្លូវ កម្ពុជាចិន ធ្វើដំណើរជាមួយគ្នា” នៅបរិវេណទីធ្លាខាងក្រោយសាលមហោស្រពចតុមុខរាជធានីភ្នំពេញ
ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការលើកឡើងនូវគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូត កម្ពុជា-ចិន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសហការគ្នារៀបចំការសម្ដែង Flash Mob “ខ្សែក្រវាត់និងផ្លូវ កម្ពុជា ចិន ធ្វើដំណើរជាមួយគ្នាអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការលើកឡើងនូវគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-ចិន ” នាថ្ងៃទី០៧ ខែកក្កដា នៅបរិវេណទីធ្លាខាងក្រោយសាលមហោស្រពចតុមុខ។
បទចម្រៀង ចិន ដូចជាបទ “Wo De Hao Xiong Di”(បងប្អូនល្អ) និងបទ”Shanghai Tan”(ឆ្នេរសៀងហៃ) និង ការសម្ដែងកម្មវិធី“ប្ដូររបាំងមុខ”របស់សិល្បករចិន ព្រមទាំង“របាំក្ងោកប៉ៃលិន” និង“របាំ ឆៃយ៉ាំមិត្តភាពកម្ពុជាចិន ”ដែល សម្ដែងដោយក្រុមសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់យុវជន កម្ពុជាដែលបានសិក្សានៅប្រទេសចិន។ ការច្រៀងចម្រៀងរួមគ្នារវាងសិល្បករ និងទស្សនិកជនធ្វើឱ្យបរិយាកាសកាន់តែ សប្បាយរីករាយ ។
លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកថា ព្រឹត្តិការណ៍នេះ ពិតជាបានជំរុញដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានឹងចិនកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេសផ្នែកវប្បធម៌នៃប្រទេសទាំងពីរ។
តាមរយៈសិល្បៈទាំងពីរប្រទេសកម្ពុជាចិន យើងរំពឹងថា ចំណងមិត្តភាពរបស់យើងកាន់តែរឹងមាំបន្ថែមទៀត ជាទូទៅយើងតែងតែនិយាយថា ចំណងមិត្តភាពរបស់យើងជាចំណងមិត្តភាពដែកថែប ។ អ៊ីចឹងបន្ទាប់ពីខួប៦៥ឆ្នាំនេះទៅ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ផ្នែកវប្បធម៌ សិល្បៈកម្ពុជាចិន ចំណងមិត្តភាពយើងកាន់តែរឹងមាំអមតៈទៅមុខទៀត ។
ក្នុងចំណោមទស្សនិកជនជាច្រើននាក់ ដែលបានចូលរួមព្រឹត្តិការណ៍ ដ៏មានសារសំខាន់នេះ លោក សាន្ត វណ្ណដេត បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំការសម្តែង Flash Mob “ខ្សែក្រវាត់និងផ្លូវ កម្ពុជាចិន ធ្វើដំណើរជាមួយគ្នា”នេះ ។
លោកបានបញ្ជាក់ថា បើនិយាយពីទំនាក់ទំនងរវាងកម្ពុជា និងចិន គឺយើងបាននឹកឃើញភ្លាមដល់ សម្តេចព្រះនរោត្តម សីហនុព្រះរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា ដែលទ្រង់ជាអ្នកបង្កើតឱ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនជាផ្លូវការកាលពី៦៥ឆ្នាំមុន។
ព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះរតនកោដ្ឋ គឺជាព្រះមហាវិរក្សត្រ ដែលពុំមានអ្នកណាមកជំនួសទ្រង់បាននៅក្នុងដួងចិត្តប្រជាជនខ្មែរឡើយ។ គ្រប់ពូជនៃចំណងមិត្តភាពកម្ពុជាចិន ដែលព្រះអង្គបណ្តុះចេញ ប្រៀបបានទៅនឹងដើមឈើមួយដើម បានឆ្លងកាត់ព្យុះភ្លៀងអស់រយៈពេល៦៥ឆ្នាំ ឥឡូវនេះ បានធំលូតលាស់ក្លាយជាដើមឈើដ៏ធំស្កឹមស្កៃ។ មិត្តភាពកម្ពុជាចិនត្រូវតែស្នងបន្តពីមួយជំនាន់ទៅមួយជំនាន់ទៅមុខទៀត»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានិងចិនបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាកាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ១៩៥៨។ រហូតមកដល់ពេលនេះការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគី បានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ក្រោយអនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន