ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ ដុតបំផ្លាញគ្រឿងញៀនជាង ២ តោន
គ្រឿងញៀនមានទម្ងន់សរុបជាង ២ តោន អាជ្ញាធរដុតបំផ្លាញចោលនៅខេត្តព្រះសីហនុ បន្ទាប់ពីគ្រឿងញៀនជាច្រើនប្រភេទនេះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបបានមកពីខេត្តចំនួន ៣ គឺ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ពិធីដុតបំផ្លាញគ្រឿងញៀននេះបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ ខែមិថុនា ឆ្នាំ ២០២៣ ស្ថិតនៅដីឡូត៍ជិតមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សង្កាត់លេខ ១ ក្រុង/ខេត្តព្រះសីហនុ។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងតំណាងអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធមកពីខេត្តកំពត ខេត្តកំពង់ស្ពឺ និងមន្ត្រីមកពីមន្ទីរ ស្ថាប័នអង្គភាព ក្នុងខេត្តព្រះសីហនុជាច្រើននាក់ចូលផងដែរ។
យោងតាមរបាយការណ៍លើកឡើងក្នុងពិធីដុតបំផ្លាញគ្រឿងញៀនបានឲ្យដឹងថា គ្រឿងញៀនចម្រុះទម្ងន់សរុបចំនួនជាង ២១៥១ គីឡូក្រាម ដែលសមត្ថកិច្ចខេត្តទាំង ៣ ធ្វើការបង្ក្រាប និងរឹបអូសពីជនល្មើស និងបានបិទបញ្ចប់សំណុំរឿងនៅតុលាការខេត្តទាំង ៣ តាមនីតិវិធី ក្នុងនោះ ៖ ទី១-សំណុំរឿងព្រហ្មទណ្ឌចំនួន ៧១ សំណុំរឿង របស់សាលាដំបូងខេត្តព្រះសីហនុ ដែលមានសារធាតុញៀន ចំនួន ២,០៤៥ គីឡូក្រាម, កញ្ឆាក្រៀម ១១ គីឡូក្រាម។ ទី២-សំណុំរឿងព្រហ្មទណ្ឌចំនួន ២១៦ សំណុំរឿង របស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលមានសារធាតុញៀន ៩២ គីឡូក្រាម។ ទី៣- សំណុំរឿងព្រហ្មទណ្ឌចំនួន ១០៧ សំណុំរឿង របស់សាលាដំបូងខេត្តកំពត ដែលមានសារធាតុញៀន ចំនួន ១ គីឡូក្រាម, កញ្ឆាក្រៀម ៤១.១២ ក្រាម។
នៅក្នុងឱកាសនោះដែរ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរខេត្តទាំង ៣ និងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំស្រាវជ្រាវ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន មានចំនួនយ៉ាងច្រើននាពេលនេះ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់