Connect with us

ព័ត៌មានជាតិ

ផ្លាស់ប្តូរ​ប្រធានមន្ទីរ​ឧស្សាហកម្មខេត្តកែប លោក ប៊ុន យោង ឡើង​​ជា​អភិបាលរងខេត្តកែប

បានផុស

នៅ

កាលពី​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ មាន​ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរឧស្សាហកម្ម វិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍ខេត្តកែបថ្មី ជំនួសលោក ប៊ុន យោង អតីតប្រធានមន្ទីរឧស្សាហកម្មវិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍ ខេត្តកែបដែល​ត្រូវ​ឡើង​តំណែង​ទៅជាអភិបាលរងខេត្តកែប។

ការប្រកាស​ផ្លាស់ប្តូរ​មុខ​តំណែង​ប្រធានមន្ទីរឧស្សាហកម្ម វិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍ខេត្តកែបធ្វើឡើង​​ក្រោម​វត្តមាន ​​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីរក្រសួងឧស្សាហកម្មវិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍ និង​លោក​សោម ពិសិដ្ឋ អភិបាលខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា កែបគឺជាខេត្តកែបទីក្រុងទេសចរណ៍ធម្មជាតិមួយ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើនក្នុងមួយឆ្នាំៗ។

លោក​អភិបាលខេត្តបានក្រើនរំលឹកដល់ប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់បំពេញតាមតួនាទីបានលទ្ធផលល្អប្រសើរ មាន​កិច្ចសហការល្អជាមួយមន្ទីរជំនាញជុំវិញខេត្ត ត្រូវពង្រឹងទាំងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ខិតខំលុបបំបាត់ភាពអសកម្ម ដើម្បីជំរុញការអនុវត្ត ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យកាន់តែល្អប្រសើរ ពិសេសការងារផ្តល់សេវា​ជូនប្រជាពលរដ្ឋ។

ក្នុង​ឱកាស​នោះដែរ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍​​បានណែនាំដល់ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបដែល​ទើបឡើងថ្មី ត្រូវជំរុញការយកចិត្តទុកដាក់បន្ថែមទៀត លើការងារតួនាទីភារកិច្ចជាអ្នកគ្រប់គ្រង់ដឹកនាំមន្ទីរ អង្គភាពរបស់ខ្លួន មានភារកិច្ចសហការគ្នាល្អ សាមគ្គីភាពផ្ទៃក្នុង ពិសេសអនុវត្តតាមការណែនាំពីថ្នាក់ដឹកនាំខេត្ត ក្នុងនាមជាសេនាធិការរបស់ខេត្តលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក​រដ្ឋមន្រ្តីក៏​បាន​រំលឹកពីការ​ប្រតិបត្តិអភិក្រមទាំង ៤ ដើម្បីប្រសិទ្ធភាពការងារ។ ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រីក៏បានលើកឡើងអំពីតួនាទីភារកិច្ច ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានដើរ​តួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលទាមទារឲ្យមន្ត្រីជំនាញជាពិសេសមន្ទីរឧស្សាហកម្មខេត្ត ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំលើកកម្ពស់សមត្ថភាព ក្នុងការគ្រប់គ្រងដឹកនាំជំនាញរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព។

លោក ចម ប្រសិទ្ធបានណែនាំ​ឲ្យលោក ភោគ សុខេន ដែលទើបប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបថ្មី ធ្វើយ៉ាងណា​ត្រូវជំរុញ​ឱ្យក្រុមហ៊ុនទឹកស្អាតដំណាក់​ចង្អើររុញទុយោទឹកឱ្យដល់ទីប្រជុំជននៅមូលដ្ឋានស្រុកដំណាក់ចង្អើរក្នុងឆ្នាំ ២០២៥ ខាង​មុខឱ្យមានទឹកស្អាតចូលទៅដល់ខ្នងផ្ទះពលរដ្ឋឱ្យបានឆាប់បំផុត ដើម្បី​រួមចំណែកដល់ការអភិវឌ្ឍខេត្តកែប រួម​ទាំងការពង្រឹងការអនុវត្តច្បាប់ស្តីពីមាត្រសាស្រ្ត ការការពារអ្នកប្រើប្រាស់ ក៏ដូចជាការជំរុញការងារទិន្នផលផលិតអំបិល ប្រកបដោយគុណភាព សម្រាប់សេចក្ដីត្រូវការក្នុងស្រុក និងនាំចេញ។

លោក​រដ្ឋមន្ត្រីក៏​សង្ឃឹមថាឆ្នាំក្រោយការ​ផលិតអំបិលនៅក្នុង​ខេត្តកែប​កើនឡើង ក្រោយឆ្នាំកន្លងទៅទិន្នផល​អំបិលធ្លាក់ចុះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៤ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៧ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម