Connect with us

ព័ត៌មានជាតិ

អ្នកជំនាញបង្ហើបថា ជនអនាមិក អាចមើលទិន្នន័យរបស់យើងបាន តាមរយៈ wifi សាធារណៈ

បានផុស

នៅ

នៅតាមអាកាសយានដ្ឋាន ហាងកាហ្វេ ផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារ ជាកន្លែងដែលមានដាក់ Wifi សាធារណៈ សម្រាប់​ប្រើ​ប្រាស់​ដោយ​សេរី ដោយក្នុងនោះ មានទាំងកំណត់លេខកូដសម្ងាត់ និងមិនកំណត់ ដែលអនុញ្ញាតឱ្យសាធារណជនចូលប្រើអ៉ិនធឺណិតដោយឥតគិតថ្លៃ។ យ៉ាងណាមិញ ការប្រើ wifi សាធារណៈ អាចមានហានិភ័យ​កើត​ឡើង​ផងដែរ ព្រោះថាពួកជនទុច្ចរិត​អាចប្រើវិធី​ក្លែង​បន្លំ ដោយបង្កើតប្រព័ន្ធ wifi ដាក់ឈ្មោះតាមទីតាំងកន្លែងនោះ ធ្វើឱ្យយើងមានការភ័ន្តច្រឡំ បែរជាចូលទៅប្រើប្រាស់ប្រព័ន្ធអ៉ិនធឺណិតរបស់ Hacker ឱ្យគេមើលទិន្នន័យយើងបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ Wifi តើជនអានាមិក អាចមើលទិន្នន័យរបស់យើងបានដោយរបៀបម៉េច?
បើតាមលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពន្យល់ថា របៀបដែលពួកជនទុច្ចរិតចាប់ផ្តើមសកម្មភាព គឺអាចផ្តើមចេញពីការចេតនាដោយប្រយោល ពោលគឺមិនសំដៅលើបុគ្គលណាម្នាក់ឡើយ ប៉ុន្តែគេនឹងកំណត់គោលដៅក្រោយតាមដានដឹងទិន្នន័យរបស់បុគ្គលនោះ។

លោកលើកឧទាហរណ៍ថា ជាទូទៅ នៅតាមហាងកាហ្វេ ឬទីសាធារណៈផ្សេងៗ ដែលយើងកំពុងនៅ ក៏អាចមានជនទុច្ចរិត អង្គុយក្នុងចំណោមនោះផងដែរ ហើយយើងក៏មិនអាចកំណត់អត្តសញ្ញាណរបស់ពួកគេបានដែរ។ មួយក្នុងចំណោមមធ្យោបាយដែលជនទុច្ចរិតប្រើប្រាស់ គឺគេបង្កើតប្រព័ន្ធ wifi មួយដែលប្រើឈ្មោះតាមទីតាំងនោះ ឧទាហរណ៍​ថា wifi របស់ហាងនោះឈ្មោះថា “ Cafe ” អ៉ីចឹង ជនទុច្ចរិតអាចបង្កើត​ប្រព័ន្ធ wifi មួយទៀត ដោយដាក់ថា “ Cafe 1” ឬ ដូចគ្នាតែម្តង ដោយគ្រាន់តែប្រើប្រាស់អក្សរតូចធំ។ ប្រការនេះ អាចធ្វើឱ្យយើងកើតមានការភ័ន្តច្រឡំ ចូលប្រើប្រាស់ wifi របស់​ជនទុច្ចរិត ហើយគេអាចតាមដានទិន្នន័យផ្ទាល់ខ្លួនយើងបាន។

ជំហានបន្ទាប់ ក្រោយពេលដែលជនទុច្ចរិត បានដឹងព័ត៌មាន​លម្អិត​ផ្ទាល់ខ្លួនយើងរួចហើយ ជននោះ អាចនឹង​ប្រើ​មធ្យោបាយ​ផ្សេងៗបោកបន្លំយើង ឬអាចដឹង សូម្បីតែការរក្សាទុកលេខសម្ងាត់របស់យើង (បើសិនជាយើងមានទម្លាប់ រក្សាទុកលេខសម្ងាត់លើកុំព្យូទ័រ ឬទូរស័ព្ទដៃ)។ លើសពីនេះ បើសិនជាប្រព័ន្ធបច្ចេកវិទ្យា​ “ទូរស័ព្ទដៃ” ដែលយើងប្រើប្រាស់ មានកម្មវិធីរបស់ធនាគារ ឬប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាដើមនោះ ហើយ​មិនបានកំណត់មុខងារការពារសុវត្ថិភាព ជនទុច្ចរិតនឹងយកទៅគ្រប់គ្រងបានដោយងាយ។

បើតាមប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ដើម្បីប្រើប្រាស់ប្រព័ន្ធ wifi ប្រកបដោយសុវត្ថិភាព លោកណែនាំឱ្យមុននឹងចុចចូលទៅប្រើប្រាស់ប្រព័ន្ធ wifi នោះ ត្រូវបញ្ជាក់ជាមួយបុគ្គលិកនៅទីតាំងនោះសិន ឬមើលលើកន្លែងណាដែលហាងគេបានបិទបញ្ជាក់ឈ្មោះ wifi ប្រចាំទីតាំងរបស់គេ ចៀសវាងចុចចូលប្រើប្រាស់ប្រព័ន្ធ wifi ជនអនាមិកដោយមិនដឹងខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម