Connect with us

ព័ត៌មានជាតិ

ជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ

បានផុស

នៅ

(ស្វាយរៀង)៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ លោក លី ធុជ ប្រធានក្រុមការងារ​គណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានដឹកនាំសកម្មជន សមាជិក សមាជិកាបក្សទាំងអស់​ចុះសួរសុខ​ទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ក៏ដូចជានៅតាមកន្លែងអាជីវកម្មផ្សេងៗ ព្រមទាំងបានណែនាំ​ប្រជាពលរដ្ឋក្រុងបាវិតចេះ​គូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដើម្បីឱកាសការងារកាន់តែសំបូរ និងប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេលជាង ៤០ឆ្នាំ បានគិតគូរជាអាទិភាពដល់សុខទុក្ខរបស់ប្រជាជនជាចម្បង តាមរយៈការបង្កើតនូវឱកាសការងារយ៉ាងច្រើន​ជូនប្រជា​ពលរដ្ឋទូទាំងប្រទេស និងធ្វើឲ្យជីវភាពរស់នៅកាន់តែស៊ីវិល័យ ពីព្រោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវមាគ៌ាដឹកនាំប្រទេសយ៉ាងត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

លោក លី ធុជ បានបន្តទៀតថា ក្រុងបាវិត គឺជាក្រុងមួយដែលសម្តេចតេជោបានយកចិត្តទុកខ្ពស់ និងប្រែក្លាយជាទី​ក្រុងដែលមានការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងជាច្រកសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលបានផ្តល់នូវឱកាសការងារជូនកម្មករ កម្មការនីប្រមាណជា ៦ម៉ឺននាក់ ក្នុងវិស័យសេវាកម្ម រោងចក្រ និងតំបន់​សេដ្ឋកិច្ចពិសេស ជាដើម ។

លោក បានគូសបញ្ជាក់បន្ថែមទៀតថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃពិសេសមួយ និងជាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសថ្នាក់​ដឹកនាំប្រទេសជាតិ តាមរយៈការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្រុងបាវិតទាំងអស់ បានសម្តែងនូវការពេញចិត្ត ការគោរពស្រឡាញ់ និងការគាំទ្រយ៉ាងពេញទំហឹងនូវសន្តិភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តសម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត។

តាមរយៈការចុះតាមខ្នងផ្ទះ បងប្អូនប្រជាពលរដ្ឋក្រុងបាវិត បានស្នើសុំឲ្យ លោក លី ធុជ ប្រធានក្រុមការងារចុះមូល​ដ្ឋានក្រុង​បាវិត នាំយកនូវសេចក្តីគោរពស្រឡាញ់ និងស្មោះស្ម័គ្រជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងត្រៀមខ្លួនរួច​ជាស្រេចដើម្បីចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម