ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា មានការស្វាគមន៍ពីពលរដ្ឋ និងអាជីវករជាច្រើននៅផ្សារវាលយន្ត ក្រុងស្វាយរៀង
ឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារអញ្ជើញធ្វើដំណើរចូលផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីជីវភាពរស់នៅ ការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នាព្រឹកថ្ងៃទី៨ ខែកក្កដានេះ។

នាឱកាសចុះជួបប្រជាពលរដ្ឋ និងបងប្អូនអាជីវករនេះ ឯកឧត្តម ឌី វិជ្ជា បានបង្ហាញស្នាមញញឹម ប្រកបដោយភាពកក់ក្តៅ ក្រោយពីឃើញប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងសម្តែងការស្វាគមន៍ដោយរួសរាយរាក់ទាក់។
ក្នុងដំណើរដ៏សាមញ្ញ និងបង្ហាញភាពស្និទស្នាល របស់ឯកឧត្តម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានធ្វើឱ្យប្រជាពលរដ្ឋរំភើបចិត្ត និងស្នើសុំថតរូបអនុស្សាវរីយ៍ជាច្រើនផងដែរ។

ដោយឡែកប្រជាពលរដ្ឋ ក៏បានរំលឹកដល់កុមារភាពរបស់ឯកឧត្តម ឌី វិជ្ជា ពោរពេញទៅដោយអត្ថន័យ និងការចងចាំដ៏ល្អជាច្រើន។
ជាការពិតណាស់ ឯកឧត្តម ឌី វិជ្ជា ជាថ្នាក់ដឹកនាំមួយរូបដែលមានភាពស្ងៀមស្ងាត់ និងពោរពេញដោយថាមពល ដែលមានការគោរពស្រឡាញ់ច្រើនពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈសកម្មភាពដ៏សាមញ្ញរបស់ឯកឧត្តម៕





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា