ព័ត៌មានជាតិ
គណបក្សចំនួន២ នឹងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ នៅថ្ងៃស្អែក
ភ្នំពេញ៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ នឹងមានគណបក្សចំនួន០២ ក្នុងចំណោមគណបក្សទាំង១៨ ដែលនឹងត្រូវជួបជុំសមាជិក សមាជិការបស់ខ្លួន ដើម្បីដង្ហែក្បួន ឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះ រួមមាន គណបក្សប្រជាជនកម្ពុជា និងគណបក្សកសិករ។

សម្រាប់គណបក្សបក្សប្រជាជនកម្ពុជា នឹងរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដោយគ្រោងមានអ្នកចូលរួមសរុបចំនួន ២៧,៨០៨នាក់ មានរថយន្តចំនួន ៣២៦គ្រឿង ម៉ូតូកង់បីចំនួន ១២០គ្រឿង និងម៉ូតូចំនួន ១១,៧៦៦គ្រឿង។ ចំណែក គណបក្សកសិករ នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅចំណុចផ្ទះលោក ពៅ សុភ័ក្ត ស្ថិតនៅ ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ៣០០នាក់។

ក្នុងអំឡុងពេលយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយធ្វើ ដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានី ភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយ ផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៦:០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្សនីមួយៗឆ្លងកាត់ផុត នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើក ឱ្យធ្វើចរាចរជាធម្មតាវិញ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ