Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលចំណាយថវិកាជិត ៣០លានដុល្លារ ដល់កម្មការិនីសម្រាលកូនជាង ៣៥ម៉ឺននាក់ នៅទូទាំងប្រទេស

បានផុស

នៅ

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា រហូតមកដល់ពេលនេះ​រដ្ឋាភិបាលបាន​ចំណាយថវិកាប្រមាណ១១៤៩៥៥៦០០០០០រៀល ឬប្រហាក់ប្រហែល២៨៧៣៨៩០០ដុល្លារដល់​កម្មការិនីសម្រាលកូនចំនួន​៣៥៩៩១៤នាក់នៅទូទាំងប្រទេសក្នុងនោះមានកូនចំនួន៣៦២៣៨៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់ជូននូវប្រាក់ឧបត្ថម្ភដល់ស្ត្រីជាកម្មការិនីសម្រាលកូនខាងលើគឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតក៏ដូចជារួមចំណែកដោះស្រាយនូវទុក្ខលំបាកការខ្វះខាតក្នុងអំឡុងពេលសម្រាលមាតុភាព។ ក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀលនិងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀលដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ជាប្រតិបត្តិករផ្ទាល់។

ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ។

ថ្លែងនៅក្នុងឱកាសសម្ពោធអគារការិយាល័យកណ្តាលរបស់ប.ស.ស កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រីបាន​លើកឡើងថា សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់អត្ថប្រយោជន៍បន្ថែម​ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មរនិយោជិត​ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំចាប់ពីខែ សីហាឆ្នាំ២០២៣តទៅ ក្នុងនោះ មុនពេលសម្រាលកូនទទួល​បានប្រាក់ឧបត្ថម្ភចំនួន៤លើកដោយ១លើក ទទួលបានថវិកា៨ម៉ឺនរៀល។ ពេលសម្រាលកូនទទួលបានប្រាក់​ឧបត្ថម្ភដោយកូនចំនួន១ទទួលបានថវិកា៨០ម៉ឺនរៀល កូនភ្លោះពីរទទួលបាន១លាន២សែនរៀលនិងកូន​ភ្លោះបីទទួលបាន១លាន៦សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រោយពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន១០លើកដោយ១​លើកទទួល​បាន៨ម៉ឺនរៀលក្នុងនោះ៣លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលកូន​និង៧លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម