ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់អាមេរិកកុំផ្តល់ និងអ៊ុយក្រែនកុំប្រើប្រាស់គ្រាប់បែកចង្កោមជាមួយរុស្ស៊ី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមបណ្តាញតេឡេក្រាមនៅថ្ងៃទី០៩ ខែកក្ដដានេះ បានអំពាវនាវកុំឲ្យមានប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រោះបើហ៊ានប្រើប្រាស់ អ្នករងគ្រោះខ្លាំងពិតប្រាកដ គឺប្រជាពលរដ្ឋអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដូច្នេះ ដោយយោងទៅលើបទពិសោធន៍របស់កម្ពុជាផ្ទាល់ ដែលរងគ្រោះព្រោះគ្រាប់បែកចង្កោមនេះកាលពីអតីតកាល។

ការចេញមកអំពាវនាវរបស់នាយករដ្ឋមន្រ្តីកម្ពុជានាពេលនេះ គឺបន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ មានការផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ សម្រាប់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ប្រសិនរឿងនេះវាជាការពិតមែន វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។
ការអះអាងរបស់ប្រមុខដឹកនាំកម្ពុជានេះ គឺផ្អែកលើបទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទស្សវត្តរ៍១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ត្រង់បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖«ខ្ញុំដឹងច្បាស់ថា ប្រទេសកម្ពុជាតូចហើយទន់ខ្សោយ សំឡេងគ្មានទម្ងន់ តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនពិសេស គឺអ៊ុយក្រែនតែម្តង»។

ចំពោះបញ្ហាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែននេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រាស្រ័យទាក់ទងជាមួយលោកប្រធានាធិបតីអ៊ុយក្រែន២ដងរួចមកហើយតាមរយៈប្រព័ន្ធទូរស័ព្ទ។ ក្នុងជំនួបទាំងនោះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា តែងតែរំលេចនូវជម្រើសចរចាដែលអាចនឹងបញ្ចប់នូវសង្រ្គាមមួយនេះបាន។ សម្រាប់សម្តេចតេជោ ហ៊ុន សែន សង្រ្គាម មិនអាចបញ្ចប់សង្រ្គាមបានឡើយ ពោល គឺមានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបានដោយជោគជ័យ៕

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច