ព័ត៌មានជាតិ
ខេត្តព្រះសីហនុ បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍ថ្មី
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលទើបសាងសង់ និងកែលម្អថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ កំពង់ផែថ្មីនេះ នឹងជាផ្នែកមួយនៃតំណភ្ជាប់សម្រាប់នាវាទេសចរណ៍ជាតិ និងអន្តរជាតិមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត។
អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Import Export បានលើកឡើងថា កំពង់ផែទេសចរណ៍នេះ អាចផ្ទុកទូកទេសចរណ៍ទាំងតូច និងធំបានចំនួន ២០ គ្រឿងក្នុងពេលដំណាលគ្នា ហើយមានផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវសមុទ្រទៅ និងមក រវាងខេត្តព្រះសីហនុ និងកោះទាំងឡាយនៅក្នុងខេត្តព្រះសីហនុ។
កំពង់ផែទេសចរណ៍ដែលទើបសម្ពោធថ្មីនេះ ស្ថិតនៅលើទីតាំងផ្ទៃដី ២២.០០០ ម៉ែត្រការ៉េ។ កំពង់ផែនេះ នឹងជំនួសកំពង់ផែចាស់ដែលកន្លងមកបានដំណើរការ តែក្នុងទំហំ និងប្រតិបត្តិការមានកម្រិតតិចតួច។ កំពង់ផែទេសចរណ៍ថ្មីនេះ ជាប្រភេទកំពង់ផែដែលសាងសង់ឡើងប្រកបដោយសុវត្ថិភាពខ្ពស់ និងមានគុណភាពជាលក្ខណៈស្តង់ដារអន្តរជាតិ ហើយមានកន្លែងកម្សាន្ត ភោជនីយដ្ឋាន និងហាងកាហ្វេល្បីៗជាច្រើនផងដែរ។សេវាកម្មដែលផ្តល់ជូននៅកំពង់ផែនេះ នឹងអាចផ្តល់នូវបទពិសោធន៍ដ៏ទំនើប ងាយស្រួល និងមានលក្ខណៈគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយជូនដល់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ក្នុងការធ្វើដំណើរទៅមក និងមកពីទីតាំងទេសចរណ៍នានានៅតាមកោះនៃព្រះរាជាណាចក្រកម្ពុជា។
លោក គួច ចំរើន អភិបាលខេត្ត បានលើកឡើងថា កំពង់ផែនេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយទៀតរបស់ខេត្ត ដែលជាសមិទ្ធផលបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនមកលើការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈកំពង់ផែថ្មីនេះ អភិបាលខេត្តព្រះសីហនុ មានទំនុកចិត្តយ៉ាងខ្លាំងថា ខេត្តព្រះសីហនុ នឹងអាចទទួលបាននាវាទេសចរណ៍ និងកប៉ាល់ទេសចរណ៍អន្តរជាតិខ្នាតធំកាន់តែច្រើនបន្ថែមទៀត ជាមួយនឹងចំនួនភ្ញៀវទេសចរអន្តរជាតិកាន់តែកើនច្រើនឡើង។ លោកក៏បានបញ្ជាក់ដែរថា ខេត្តព្រះសីហនុ ត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាមុខមាត់ថ្មីនៃតំបន់ទេសចរណ៍ប្រកបដោយសក្តានុពល និងសម្បូរបែបរបស់ខេត្ត រួមមានទាំងឆ្នេរសមុទ្រ សមុទ្រធម្មជាតិខៀវស្រងាត់ និងកោះនានាយ៉ាងស្រស់ស្អាតជាច្រើន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ