Connect with us

ព័ត៌មានជាតិ

ស្ពាន​កោះ​នរា​ឈាន​ទៅ​តភ្ជាប់​​កំណាត់ចុងក្រោយ​ គ្រោង​បញ្ចប់​មុន​ផែនការ

បានផុស

នៅ

ការដ្ឋាន​​ស្ពាន​កោះ​នរា​​កំពុង​ឈាន​ទៅ​តភ្ជាប់​កំណាត់​ចុងក្រោយ​ ហើយ​បើតាម​មើលជាក់ស្តែង​​អាច​​បញ្ចប់​មុន​ផែនការនៅ​ចុងឆ្នាំ​២០២៣។

កាល​ពីម្សិលមិញ ក្រុម​ព័ត៌មាន​កម្ពុជា​ថ្មី​បាន​ធ្វើ​ដំណើរ​ពិនិត្យមើលពី​​វឌ្ឍនភាព​គម្រោង​សាងសង់​ស្ពាន​កោះនរា​ឃើញ​ថាសម្រេច​បាន​លទ្ធផល​យ៉ាងច្រើន​។ ​​ក្រុម​កម្មករ​​កំពុង​ឈានទៅ​​ត​ភ្ជាប់​កំណាត់​កណ្តាល​​ស្ពានចុងក្រោយ ខណៈ​កំណាត់​នៅ​សង​ខាង​ស្ពាន​​ក៏​បាន​រៀបចំ​រួចរាល់​ហើយ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ដំណើរ​ដែល​ជិះ​សាឡាងទៅមក ក៏​តែងតែ​សម្លឹង​មើល​ការដ្ឋាន​​ស្ពាន​ដែលកំពុង​សាងសង់ ខណៈ​ពួកគាត់​មើលឃើញ​ពី​សារសំខាន់និង​ភាពចាំបាច់របស់ស្ពាននេះ ដែល​នឹង​ជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅដែលបច្ចុប្បន្ន​មានការ​កកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។

ស្ពានកោះនរា​ជាគម្រោង​របស់ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ចំណាយការ​សាងសង់​ជាង​ ៣៨ លានដុល្លារអាមេរិក។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤ ,៥០ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ មាន ៤ គន្លង គឺ ២ គន្លងសម្រាប់រថយន្ត ១ គន្លងសម្រាប់ម៉ូតូ និង ១ គន្លងទៀត សម្រាប់អ្នកថ្មើជើង។

ស្ពានកោះនរាបាន​បើក​ការដ្ឋាន​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣។ តែ​បើ​តាម​មើលឃើញ​ជាក់ស្តែង​ការដ្ឋាន​ស្ពាន​អាច​បញ្ចប់​មុន​ផែនការ ហើយ​អាច​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ​ដើម្បី​សម្រួល​ចរាចរណ៍ ​និង​បញ្ចៀស​ការ​កស្ទះ​នៅលើ​ស្ពាន​ព្រះមុនីវង្ស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

កីឡាប្រដាល់ថៃ
កីឡា២ ម៉ោង មុន

ជើង​ខ្លាំង Rodtang និង Tawanchai ក៏​មកប្រកួត​បាល់ទាត់​មិត្តភាព​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ជ័យ ចាប
ជីវិតកម្សាន្ដ៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម