Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អបអរចិនដែលបានរៀបចំ «កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្ដីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម»

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​សម្ដែងការអបអរសាទរដល់ប្រទេសចិន ដែលបានរៀបចំ «កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកា ស្ដីពី សកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម» ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣នេះ។ ការថ្លែងនេះ គឺតាមរយៈសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈវីដេអូ សម្រាប់កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកា ស្ដីពី សកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសុន្ទរកថានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រទេសនានា នៅលើពិភពលោក បាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩ តែស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសកល បន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាល់ឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច ​សង្គម និងបរិស្ថាន។

បើតាមសម្ដេចតេជោ ហ៊ុន សែន «នៅក្នុងបរិបទខាងលើនេះ យើងបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និងការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេសការដាក់ចេញនូវ គំនិតផ្ដួចផ្ដើមអភិវឌ្ឍ (GDI) និង គំនិតផ្ដួចផ្ដើមសន្តិសុខសកល (GSI) ដោយឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ក្នុងការស្ដារសង្គម សេដ្ឋកិច្ចឡើងវិញ និងការសម្រេចឲ្យបាននូវរបៀបវារៈឆ្នាំ ២០៣០»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា នៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា​ និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូល ក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងបានដាក់ចេញនូវ «សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)»។ សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្ដួចផ្ដើមនានា សម្រាប់ការអភិវឌ្ឍសកល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម