Connect with us

សន្តិសុខសង្គម

ចុះងូតទឹកទន្លេជាន់បបែលចាក់របួសបង្ហោះហ្វេសប៊ុក ថាក្រពើខាំ

បានផុស

នៅ

បុរសម្នាក់ចុះទៅងូតទឹកទន្លេបានជាន់បបែលមួយក្បាលដែលអ្នកនេសាទនេសាទបានចងទុកបណ្ដាលឲ្យបបែលនោះយកកន្ទុយចាក់រងរបួស តែបុរសម្នាក់ផ្សេងទៀតបានយកហេតុការណ៍នេះទៅបង្ហោះហ្វេសប៊ុក (Facebook) ថាមានក្រពើខាំប្អូនប្រុសម្នាក់នៅអន្លុងឈើទាលព្រះរំកិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលនេះ ដោយសារបុរសម្នាក់ឈ្មោះ ឡន ថងសៃ បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា មានក្រពើខាំមនុស្សទៅវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ០៧ ខែកក្ដដាឆ្នាំ២០២៣ នៅភូមិព្រះរំកិលឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។

ក្រោយបង្ហោះព័ត៌មាននេះអាជ្ញាធរមានសមត្ថកិច្ចស្រុកបុរីអូរស្វាយសែនជ័យបានធ្វើការស្រាវជ្រាវហើយរកឃើញថា អ្នករងរបួសនោះឈ្មោះ វណ្ណ សារ៉ាន់ រស់នៅភូមិអន្លុងឈើទាល ពេលចុះទៅងូតទឹកជាន់ទៅលើបបែលមួយក្បាល មានទម្ងន់ប្រមាណជាង១០គីឡូក្រាម ដែលគេធ្វើនេសាទបានយកមកចងទុកនៅកំពុងទឹកក៏បានមុតជើង។

ដោយឡែកឈ្មោះឡនថងសៃបានយកព័ត៌មាននេះមកបង្ហោះបង្កើតរឿងធ្វើឱ្យប៉ះពាល់ដល់ភាពអសន្តិសុខនៅក្នុងសង្គមទៅវិញ។

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងក្រោយទទួលបានដំណឹងនេះភ្លាមលោកបាន បញ្ជាឱ្យលោកមេឃុំទៅសួរនាំបន្ថែម ហើយឈ្មោះ ឡន ថងសៃ បានដោះស្រាយរឿងនេះថា ខ្លួនពិតជាម្ចាស់គណនីហ្វេសប៊ុក និងបានយករឿងនេះមកប្រឌិតថា មានក្រពើខាំប្អូនប្រុសម្នាក់នៅអន្លុងឈើទាល ក្នុងគោលបំណងបន្លាចក្មេងកុំឱ្យចុះលេងទឹក។

លោកអភិបាលស្រុកបន្តថា៖ នេះជាព័ត៌មានបំពុលសង្គមទៅវិញទេ ករណីបែបនេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងដែលលេងហ្វែសស្បុក មុនបង្ហោះឡើងព័ត៌មានរឿងអ្វីមួយ ត្រូវគិតផលប៉ះពាល់សង្គមជាតិយើង ជាពិសេសរឿងក្រពើខាំមនុស្សនេះបង្កផលប៉ះពាល់ទៅលើតំបន់ទេសចរណ៍ ដែលប្រជាពលរដ្ឋយើងកំពុងអាស្រ័យផលដោយប្រយោលនេះ ធ្វើឱ្យភ្ញៀវទេសចរ ខ្លាចលែងហ៊ានមកជិះទូកលេង ហើយយើងនិងបាត់បង់ប្រាក់ចំណូលរបស់ខ្លួនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា៖រឿងរ៉ាវនេះប្រជាពលរដ្ឋរងចាំមើលសមត្ថកិច្ចតើមានវិធានការបែបណា បន្ទាប់ពីពួកគាត់បានសំណូមពរឱ្យកោះហៅបុគ្គលឈ្មោះឡនថងសៃ រូបនេះ ដែលរស់នៅភូមិអន្លុងស្វាយឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យមកអប់រំ  ដើម្បីឱ្យមានការយល់ដឹង ថ្ងៃខាងមុខកុំឱ្យធ្វើផ្តេសផ្ទាស់បែបនេះ៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម