ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ពលរដ្ឋមានកម្រិតជីវភាពខ្សត់ខ្សោយ មធ្យម និងធូរធារ សុទ្ធតែជាចលករសម្រាប់ការអភិវឌ្ឍសង្គមជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ដ្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា នាពេលអនាគត នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣នេះ បានបង្ហោះវីដេអូមួយដោយលើកឡើងពាក់ព័ន្ធនឹងប្រធានបទ «អ្នកមាន អ្នកក្រ»។
តាមរយៈវីដេអូនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំនិយាយរឿងអ្នកមាន និងអ្នកក្រ នាំឲ្យមានការបែកចែកវណ្ណៈក្នុងសង្គម។ ឯកឧត្តមបណ្ឌិត បន្តថា «ចេញមកពីឆ្នាំ ៧៩ មនុស្សខ្មែរទាំងអស់ក្រដូចតែគ្នាទេ! អ៊ីចឹងហើយ សូមកុំនិយាយនាំគ្នាថាអ្នកមាន និងអ្នកក្រ នោះអី?»។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលស្គាល់ថា នៅក្នុងសង្គមមួយ តែងតែមានអ្នកមានជីវភាពខ្សត់ខ្សោយ មធ្យម និងធូរធារ ដោយជៀសមិនផុតឡើយ។ ឯកឧត្តមសួរថា «តើអ្នកទាំង ៣ហ្នឹងត្រូវស្អប់គ្នាឬយ៉ាងម៉េច? ផ្ទុយទៅវិញ អ្នកទាំង ៣ហ្នឹង ត្រូវចេះយកអាសារគ្នាវិញទើបត្រូវ»។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងបន្ថែមថា អ្នកខ្សត់ខ្សោយ ឬអ្នកក្រ ក៏ជាកម្លាំងចលករដ៏ធំសម្រាប់ការកសាងសង្គមជាតិដែរ។ ចំណែកអ្នកមានជីវភាព មធ្យម និងធូរធារ ពួកគាត់អាចមានលទ្ធភាពជួយសង្គមបានច្រើនដូចជា៖ ការបើកអាជីវកម្ម រោងចក្រ សហគ្រាសតូចធំ ដើម្បីឲ្យកូនចៅបងប្អូនប្រជាកសិករខ្សត់ខ្សោយ មានឱកាសបានធ្វើការចិញ្ចឹមជីវិតបានដោយសមរម្យ។
ឯកឧត្តមបណ្ឌិត បន្តទៀតថា «ពេលខ្លះយើងឃើញអ្នកមានជីវភាពមធ្យម និងអ្នកធូរធារ ជិះឡានទំនើប មិនប្រាកដថា ពួកគេរកស៊ីខុសច្បាប់នោះឡើយ។ ប៉ុន្តែត្រូវដឹងថាពួកគាត់ប្រកបមុខរបរអ្វី? បានជាមានជីវភាពធូរធារបែបនេះ?»។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សំខាន់ជាងគេនោះគឺ «កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យមកនៅអត្រាមួយទាបបំផុត »៕
អត្ថបទ៖ សួស សិត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់