ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ផ្ដល់ក្ដីស្រឡាញ់ និងភាពកក់ក្ដៅជូនលោកស្រី ធឹម ស្រីនិត និង ចៅស្រីសម្ដេចតេជោ ខន សែនចរណៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ធឹម ស្រីនិត និង ចៅស្រីសម្តេចតេជោ ខន សែនចរណៃ នៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសកម្មភាពនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សក្នុងមូលដ្ឋាន ជាមួយនឹងសមាជិក សមាជិកា នៅតាមមូលដ្ឋាន ដោយបានផ្សារភ្ជាប់នូវក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។

ការអញ្ជើញចុះសួរសុខទុក្ខពីសំណាក់ សម្តេច ម៉ែន សំអន នេះ បន្ទាប់ពី សម្តេច ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាង ៦០០ នាក់ នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និង បង្រៀនគូសសន្លឹកឆ្នោត នាព្រឹកថ្ងៃចន្ទ ៨ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣។

គួររំលឹកផងដែរថា លោកស្រី ធឹម ស្រីនិត បានឈឺពោះសម្រាលបានកូនស្រីម្នាក់ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសាកសួរសុខទុក្ខជាមួយនឹងកម្មករ កម្មការិនី ជាង ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធែន ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

សម្តេចតេជោ បានដាក់ឈ្មោះឲ្យថា «ខន សែនចរណៃ» និង បានបញ្ជាឲ្យអភិបាលខេត្តនាំយកថវិកាឧបត្ថម្ភជូនស្ត្រីជាម្ដាយ ក្នុងនោះមានថវិការបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ថវិកា ២០០ ដុល្លារ សម្រាប់ស្ត្រីដែលមានផ្ទៃពោះក្នុងកម្មវិធីសំណេះសំណាលជាមួយ សម្ដេចតេជោ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើឲ្យលោកស្រី ធឹម ស្រីនិត ត្រូវតាមសុខភាពរបស់ខ្លួនឲ្យបានជាប់ជាប្រចាំតាមការណែនាំរបស់គ្រូពេទ្យ ជាពិសេសការនាំកូនទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ដើម្បីបង្ការនូវជំងឺឆ្លង៕
អត្ថបទ ៖ វិមាន






-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៤ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា