Connect with us

ព័ត៌មានជាតិ

ចាប់អារម្មណ៍ទេ រូបសំណាកមួយជិតស្ថានទូតបារាំង តំណាងឱ្យអ្វី?

បានផុស

នៅ

រូបសំណាក «រូបពីរ ឬវិមានចងចាំ» ដែលស្ថិតនៅខាងត្បូងរង្វង់មូលកាំភ្លើងគួចកាណុង ទល់មុខនឹងស្ថានទូតបារាំង ជាសំណង់ដែលសាងសង់ឡើង គឺជាការរំលឹកដល់វិញ្ញាណក្ខន្ធរបស់យុទ្ធជនស្ម័គ្រចិត្តខ្មែរចំនួន ១៥១នាក់ ដែលបានពលីជីវិតក្នុងសង្គ្រាមលោក ចន្លោះពីឆ្នាំ១៩១៦ ដល់ឆ្នាំ១៩១៨ នៅប្រទេសបារាំង និងជាការបង្ហាញ នូវចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតវិមានចងចាំដែលស្ថិតនៅទីតាំងនេះ គឺជាការសាងសង់លើក២ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ព្រោះតែសំណង់លើកទី១ នៅឆ្នាំ១៩២៥ ត្រូវបានបំផ្លាញក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ដោយបន្សល់ត្រឹមតែ ៧វត្ថុ ធ្វើពីលោហធាតុប៉ុណ្ណោះ និងត្រូវបានរក្សាទុកដោយសារមន្ទីរជាតិ។ ក្រោយមក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ សារមន្ទីរជាតិក៏បានប្រគល់បំណែកទាំង ៧ របស់វិមានចងចាំនេះ ជូនក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីផ្គុំ និងសាងសង់ឡើងវិញ។

បើតាម លោក ឆាយ វិសុទ្ធ រូបសំណាក «រូបពីរ ឬវិមានចងចាំ» ដែលហៅតាមពាក្យសម័យសាងសង់នោះ មានអត្ថន័យ សំខាន់ ៣យ៉ាង ក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ៖
១. ជាការបង្ហាញពីការផ្តល់តម្លៃខ្ពស់បំផុតក្នុងការរចនា និងសាងវិមាននេះឡើង ដោយមានពិធីផ្លូវការអ្នកមុខអ្នកការតូចធំ ចូលរួមយ៉ាងអធិកអធមបំផុត ហើយមានព្រះសង្ឃចូលរួមបង្សុកុលរហូតដល់ទៅ ១០០០អង្គ។ រូបនេះជានិម្មិតរូបនៃការ ចងចាំដល់ពេលវេលា ដែលរាជការខ្មែរបង្ហាញស្វាមីភក្ត្រចំពោះអាណាព្យាបាលបារាំង ដែលកំពុងជាប់ផុងក្នុងបរិបទសង្គ្រាម​លោកលើកទី១ នាអំឡុងឆ្នាំ១៩១៤-១៩១៨ ដែលកាលនោះ មានអ្នកស្ម័គ្រចិត្តចូលរួមចេញច្បាំង ជាមួយ ទាហាន​បារាំង​ចំនួន ១០០៨នាក់ ។ លុះដើមឆ្នាំ១៩២៥ ទើបគេសម្ពោធស្តូបនេះជាផ្លូវការ ដើម្បីរំលឹកដល់ទាហាន បារាំង​-​ខ្មែរ ដែលបានបាត់បង់ជីវិតនៅពេលនោះ ដោយមានរំលេចពាក្យជាអក្សរមាស នៅ​ជ្រុង​ខាង​លិច​ថា «ជូនបុគ្គលដែលអនិច្ចកម្មក្នុងចំបាំងធំ» ដែលមានខ្មែរចំនួន ១៥១នាក់ និងបារាំង ៣៣នាក់។ វិមាននេះ ជានិម្មិតរូបនៃ សេចក្តីសុខទុក្ខ និងសេចក្តីសង្ឃឹមនៃជាតិសាសន៍ទាំងពីរ ដែលជាប់មេត្រីគ្នាជាដរាបទៅ។

ក្នុងនោះ លោក Olivier – Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ដ្រីអឺរ៉ុប និងកិច្ចការបរទេស នៃសាធារណរដ្ឋបារាំង ធ្លាប់បាន លើកឡើងដែរថា “យើងមិនភ្លេចចំពោះអ្នកបានពលី ក្នុងការដណ្ដើមយកជោគជ័យលើអាល្លឺម៉ង់ និងពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង អំឡុងសង្គ្រាមលោកលើកទី១ នោះទេ”។

២. ជាការបង្ហាញពីគោលគំនិតល្ងង់ខ្លៅរបស់មេដឹកនាំខ្មែរក្រហម ដែលមិនបានផ្តល់តម្លៃចំពោះសមិទ្ធិផលប្រវត្តិសាស្ត្រ នានា ដែលបានបន្សល់ទុកក្នុងស្រុកខ្មែរនាពេលកន្លងមក ជាពិសេសនៅរាជធានីភ្នំពេញ ដើម្បី​បញ្ជាក់​ពី​គោល នយោបាយ​បន្សុទ្ធខ្មែរ។ ហេតុដូច្នេះហើយ ទើបគេនាំគ្នាបំផ្លាញសំណង់សាសនានានា និងវិមានដ៏សំខាន់មួយនេះ នាអំឡុង​ពេល​ដែលរបបអាវខ្មៅ​នេះ កាន់កាប់ស្រុកទេសពីឆ្នាំ១៩៧៥-១៩៧៨។

៣. ជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ១៩៧៩មក បានខិតខំស្តារ និងលើកតម្លៃនូវ រាល់​សមិទ្ធិផល​នានា ដែលនៅសេសសល់ពីការកម្ទេចចោលរបស់ខ្មែរក្រហម។ ជាក់ស្តែង ក្រោយរំដោះស្រុកទេសបានពី របបអាវខ្មៅភ្លាម រាជរដ្ឋាភិបាលបានណែនាំឲ្យក្រុមជំនាញវប្បធម៌ ប្រមូលយកនូវបំណែកដែលនៅសេសល់ ពីការបំផ្លាញ នៅរាជធានីភ្នំពេញ មករក្សាទុកនៅក្នុងសារមន្ទីរ ជាពិសេស​បំណែកវិ​មាន និងព្រះវិហារ​កាតូលិក ដែលសាងក្នុងសម័យបារាំងសែស។

គួរបញ្ជាក់ថា វិមាននេះ រចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន ៣ថ្នាក់ ធ្វើអំពីបេតុង ក្រាលថ្មក្រានីត ដែលមាន ទំហំខឿនសរុប ១៤,២២ ម៉ែត្រ x ១៤,២២ ម៉ែត និងកម្ពស់សរុប ១២,៧៤ ម៉ែត្រ។ ថ្នាក់ទី១ កម្ពស់ ១,១០ម៉ែត្រ លម្អដោយសួនច្បារ ឯថ្នាក់ទី២ កម្ពស់ ២,១០ ម៉ែត្រ និងថ្នាក់ទី៣ កម្ពស់ ៩,៣៧ ម៉ែត្រ។ បដិមាទាហានខ្មែរ-បារាំង កម្ពស់ពីបាទជើង ដល់ចុងស្លឹកកន្ទួត ៣,៣៧ម៉ែត្រ និងស្ថិតនៅកម្ពស់ ១២,៧៤ម៉ែត្រ ពីកម្រិតកម្ពស់សូន្យ រូបសំណាកសត្វតោធ្វើអំពីលង្ហិន ចំនួន៤ រចនាតាមសិល្បៈខ្មែរស្ថិតនៅតាមជ្រុងនៃអនុទិស តំណាងឲ្យឆ្មាំនៃអនុទិស ទាំង៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម