Connect with us

ព័ត៌មានជាតិ

ជាង២០អង្គការសង្គមស៊ីវិលដែលរិះគន់រដ្ឋាភិបាលកម្ពុជា គឺគ្មានការិយាល័យត្រឹមត្រូវឡើយ

បានផុស

នៅ

«អង្គការសង្គមស៊ីវិលនិងសមាគមន៍ជាង២០ដែលតែងតែរិះគន់រាជរដ្ឋាភិបាល គឺគ្មានការិយាល័យ គ្មានបុគ្គលិកធ្វើការងារ គ្មានសកម្មភាពការងារឡើយ»។ នេះ គឺជាការអះអាងឲ្យដឹងរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលជាការឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលដែលតែងតែរួមគ្នាចេញសេចក្តីថ្លែងការណ៍រិះគន់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ជិន ម៉ាលីន គឺអង្គការសង្គមស៊ីវិល និងសមាគមចំនួនជាង២០អង្គការ មានតែឈ្មោះអង្គការតែប៉ុណ្ណោះ គ្មានទីតាំងការិយាល័យ ហើយក៏មិនមានសកម្មភាពការងារច្បាស់លាស់ដែរ ក៏ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលអនុវត្តច្បាប់ប៉ះពាល់ដល់ក្រុមសកម្មជនប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិលទាំងនោះ បានចេញសេចក្ដីថ្លែងការណ៍រិះគន់រដ្ឋាភិបាលភ្លាមៗតែម្ដង។

ជាការកត់សម្គាល់ មិនមែនទើបតែម្ដងជាពីរដងនោះទេដែលរាល់ពេលដែលរដ្ឋាភិបាលអនុវត្តច្បាប់លើសកម្មជនប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិល និងសមាគមទាំងអស់នោះ តែងតែចេញសេចក្ដីថ្លែងការណ៍រិះគន់ រដ្ឋាភិបាលថា រំលោភសិទ្ធមនុស្ស។ ទោះអង្គការសង្គមស៊ីវិលទាំងនោះ មានតែឈ្មោះ គ្មានទីតាំងពិតប្រាកដ តែអាចបន្តធ្វើសកម្មភាពផ្សេងៗ ខណៈរាជរដ្ឋាភិបាលមិនមានចំណាត់ការណាមួយនោះទេ។

ត្រង់ចំណុចនេះ លោក ជិន  ម៉ាលីន បានគូសបញ្ជាក់ថា៖«សព្វថ្ងៃ ច្បាប់នៅកម្ពុជាទូលំទូលាយ គឺច្បាប់គ្រប់គ្រងត្រឹមតែអង្គការតែប៉ុណ្ណោះ ច្បាប់មិនទាន់គ្រប់គ្រងដល់បណ្ដាញអង្គការទាំងនោះឡើយ ហេតុនេះហើយ ទើបអង្គការសង្គមស៊ីវិលទាំងនោះ អាចបើកបណ្ដាញ ហើយធ្វើសកម្មភាពផ្សេងៗបានដោយ អនាធិបតេយ្យ»។ លោកបានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះ ភាគីពាក់ព័ន្ធបាន និងកំពុងជជែកពិភាក្សា ផ្ដួចផ្ដើម ធ្វើវិសោធនកម្មច្បាប់ស្ដីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយពិចារណាធ្វើតាមច្បាប់របស់បណ្ដាប្រទេសប្រជាធិបតេយ្យ ដែលប្រទេសទាំងនោះគ្រប់គ្រងអង្គការសង្គមស៊ីវិលយ៉ាងមានសណ្ដាប់​ធ្នាប់ មិនឱ្យអង្គការណាមួយធ្វើសកម្មភាពអនាធិបតេយ្យបានឡើយ។

គួរបញ្ជាក់ថា នៅកម្ពុជានាពេលបច្ចុប្បន្ន មានអង្គការសង្គមស៊ីវិលប្រមាណជាង ៦ពាន់ អង្គការដែលចំនួននេះជាចំនួនមួយច្រើនលើសលប់ជាងបណ្ដាប្រទេសធំៗឯទៀតក្នុងសកលលោក។ ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា នៅមានភាពងាយស្រួលនៅឡើយដែលអនុញ្ញាតឱ្យការបើកបណ្ដាញអង្គការសង្គមស៊ីវិលបានយ៉ាងងាយស្រួលបែបនេះ ហើយមានចំនួនច្រើនបែបនេះ៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម