Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​ថា​នឹង​មិន​លើកលែង​ជាដាច់ខាត​ចំពោះ​ជនល្មើស​ដែល​លួច​ឈូសឆាយ​ដីព្រៃ​លិច​ទឹក

បានផុស

នៅ

កំពង់ឆ្នាំង ៖ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ​រដ្ឋ​បាល​ជលផល​ដឹកនាំ​ដោយ​លោក តាត សីហា​ក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៦ ០៧ ២០២៣ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទៅលើ​ទីតាំង​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣​មួយកន្លែង​នៅ​ចំណុច​យាយ​ភា​ជ ស្ថិតក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង មន្ត្រី​ជំនាញ​បានឃើញ​សកម្មភាព​គ្រឿងចក្រ​៣​គ្រឿង​កំពុង​ធ្វើ សកម្មភាព​ឈូសឆាយ​នៅ​ចំណុច​ខាងលើ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​រដ្ឋ​បា ល​ជលផល​ម្នាក់ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ២០២៣ ដែល​បាន​ចូលរួម​ក្នុង​ការចុះ​ពិ​និត្យ​សកម្មភាព​ឈូសឆាយ ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ចំណុច​ខាងលើនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​នេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី ១០ ខែកក្កដា​នេះ​ឲ្យ​ដឹងថា ករណីនេះ​លោក​គ្រាន់តែ​បាន​ទទួល​ដំណឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រប ស់​បណ្ដាញ​សង្គម​មួយចំនួន​តែប៉ុណ្ណោះ​លោក​ពុំ​ទាន់​ទទួល​បាន​របាយការណ៍​ពី​មន្ត្រី​ជំនាញ​របស់លោក​ច្បាស់លាស់​នៅឡើយ​ទេ លោក​នឹង​រង់ចាំ​មើល​របាយ​ការណ៍​ពី​មន្ត្រី​ជំនាញ​របស់លោក​សិន ប្រសិនបើ​រកឃើញ​មានការ​ចូល​ឈូសឆាយ​ដីព្រៃ លិច​ទឹក​របស់​រដ្ឋ​ពិតមែន លោ ក​និង​សុំ​គោលការណ៍​ពី​លោក​អភិ បាល​ខេត្ត​ដើម្បី​រៀបចំ​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ ទីតាំង​ភូមិសាស្ត្រ​ខាងលើនេះ​នឹង​ទីតាំង​មួយ ចំនួន​ទៀត​ស្ថិតក្នុង​ចំណុច​ក្បែរៗ​គ្នា​ដែល​មានការ​ឈូសឆាយ​នោះ​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា លោក​និង​អនុវត្ត​នីតិវិធី​ច្បាប់​ទី​១.​រៀប ចំ​របាយការណ៍​បញ្ជូន​ទៅ​តុលាការ​, ទី​២- លោក​និង​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​នាំខ្លួន​យកមកអនុវត្ត​ទោស​តាម​នីតិវិធី​របស់​តុលាការ​ដោយ​មិនមាន ការលើកលែង​នោះឡើយ ។​ព្រោះ​ករណី នេះ​មិន​ត្រឹមតែ​ផ្គើន​ច្បាប់​តែប៉ុណ្ណោះ​ទេ ថែម ទាំង​បាន​ប្រឆាំង​យ៉ាងធ្ងន់ធ្ងរ​ជាមួយ នឹង​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​ទៀត ផង។

ដោយឡែក​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋ បាល​ជលផល​កំពង់ឆ្នាំង បានបញ្ជាក​ឱ្យដឹងថា ករណីនេះ​លោក​បានទទួល​សេចក្តីរាយការណ៍​ពី​លោកនាយ​ផ្នែក​រដ្ឋ​បាលជល​ផល​កំពង់ឆ្នាំង​ខ្លះៗ​ហើយ​  ដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​របស់លោក​បានរ​ក​ឃើញ​ការ​ឈូសឆាយដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​មាន​ទំហំ ខូចខាត​ដី​តំបន់​បី​ជា​ដីព្រៃ លិច​ទឹក​ហូត​ជាង​៥០​ហិកតា ក្នុងនោះ​មន្ត្រី​ជំនាញ​របស់លោក​ក៏បាន​រឹបអូស​បាន​វត្ថុតាង​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង​របស់ជនសង្ស័​យ​បាន​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​ផងដែរ​។ ករណីនេះ​មន្ត្រី​ជំនាញ​របស់​លោកមា​នវ​ត្ថុ​តាង​នៅក្នុង​ដៃ​ស្រាប់ ហើយ សម្រាប់​ស្រាវជ្រាវ​វែកមុខ​រក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។

ជុំវិញ​ករណី​ខាងលើ​នេះ លោក តាត សីហា​ក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ ឆ្នាំង ដែល​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ទី តាំង​ដែល​ជនល្មើស​លួច​ចូល​ឈូសឆាយ​បំផ្លិចបំផ្លាញ​ដីព្រៃ​លិ ច​ទឹក​របស់​រដ្ឋ​ខាងលើនេះ លោក​ក៏បាន​ប្រាប់ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា ករណី​ខាងលើនេះ​បន្ទាប់ពី​លោក​ទទួល​បាន​ការណែនាំ​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះ ទៅពិនិត្យ​និង​ចុច​រក​លេខ​កូដ​និយាម​កា​នៅលើ​ទីតាំង​ដី​នោះ​ជាក់ ស្ដែង ជា​លទ្ធផល​រកឃើញថា ដី​នោះ​ជា​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​(​ដី​តំបន់​៣)​ស្ថិតក្នុង​ចំណុច​យាយ​ភា​ជ ក្នុងភូមិ​ឯលិច ឃុំ​ច្រ ណូ​ក ស្រុក​កំពង់លែង​ត្រូវបាន​គេ​លួច​ឈូសឆាយ​ទំហំ​៥ ២.៩៦ ហិកតា​។

ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ​ លោក​ក៏​បានឃើញ​គ្រឿងចក្រ​ចំនួន​៣​គ្រឿង​កំពុង​ធ្វើ​សកម្មភាព តែ​នៅពេលដែល​ឃើញ​ក្រុម​សមត្ថកិច្ច​របស់លោក​ចុះទៅ​ដល់ ពួកគេ​ក៏បាន​បើក​គ្រឿងចក្រ​គេច​អស់ ដោយ​បន្សល់ទុក​ម៉ូតូ​ចំនួន​៣ គ្រឿង​ដែលជា​របស់​ក្រុម​ជនសង្ស័យ​នៅ កន្លែងកើតហេតុ៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម