ព័ត៌មានជាតិ
ស្វែងយល់ពីរចនាសម្ព័ន្ធ និងតួនាទីស្ថាប័នចំណុះក្រសួងមហាផ្ទៃ
ក្រសួងមហាផ្ទៃ មានបេសកកម្មដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្រសួងមហាផ្ទៃដឹកនាំដោយរដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការតាមការចាំបាច់។

តាមអនុក្រឹត្យស្តីពីការៀបចំនិងការប្រព្រឹត្តិទៅនៃក្រសួងមហាផ្ទៃ បានបែងចែករចនាសម្ព័ន្ធក្រសួងមហាផ្ទៃមានដូចតទៅ៖
១- អគ្គលេខាធិការដ្ឋាន
២- អគ្គនាយកដ្ឋានរដ្ឋបាល
៣- អគ្គស្នងការដ្ឋាននគរបាលជាតិ
៤- អគ្គាធិការដ្ឋាន
៥- អគ្គនាយកដ្ឋានពន្ធនាគារ
៦- អគ្គនាយកដ្ឋានអន្តោប្រវេសន៍
៧- អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
៨- អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
៩- បណ្ឌិត្យសភានគរបាលកម្ពុជា (ថ្នាក់ស្មើអគ្គនាយកដ្ឋាន)
១០- អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
១១- ក្រុមប្រឹក្សានីតិកម្ម (ថ្នាក់ស្មើអគ្គនាយកដ្ឋាន)។
ដោយឡែកអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានរចនាសម្ព័ន្ធនិងមានមន្ត្រីបម្រើការងារជាក្របខ័ណ្ឌមកពីក្រសួងមហាផ្ទៃ។

កាលពីថ្ងៃ ២៦ តុលា ឆ្នាំ ២០១៨ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញប្រកាសពីការកំណត់មុខតំណែង អគ្គស្នងការរង អគ្គនាយករង អនុប្រធាននាយកដ្ឋានកណ្តាល អនុប្រធាននាយកដ្ឋាន នាយរងការិយាល័យ និងថ្នាក់ប្រហាក់ប្រហែលក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ។
ប្រកាសនេះមានគោលបំណងកំណត់ចំនួនអតិបរមានៃមុខតំណែង អគ្គស្នងការរង អគ្គនាយករង អនុប្រធាននាយកដ្ឋានកណ្តាល អនុប្រធាននាយកដ្ឋាន នាយរងការិយាល័យ និងថ្នាក់ប្រហាក់ប្រហែល ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដែលមានវិសាលភាពអនុវត្តចំពោះគ្រប់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងក្របខ័ណ្ឌមន្ត្រីនគបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។
ក្នុងប្រកាសបានកំណត់ចំនួនអតិបរមារមុខតំណែងអគ្គស្នងការរង អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែលក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃដូចខាងក្រោម៖
ទី១ អគ្គលេខាធិការដ្ឋាន មានអគ្គលេខាធិការរងចំនួន ០៨ រូប
ទី២ អគ្គស្នងការដ្ឋាននគរបាលជាតិ មានអគ្គស្នងការរងចំនួន ១៦ រូប
ទី៣ អគ្គាធិការដ្ឋាន មានអគ្គាធិការរងចំនួន ០៨ រូប
ទី៤ អគ្គនាយកដ្ឋានពន្ធនាគាររ មានអគ្គនាយករងចំនួន ០៨ រូប
ទី៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានអគ្គនាយករងចំនួន ១០ រូប
ទី៦ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានអគ្គនាយករងចំនួន ០៩ រូប
ទី៧ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុមានអគ្គនាយករងចំនួន ១១ រូប
ទី៨ បណ្ឌិត្យសភានគរបាលកម្ពុជាមានអនុប្រធានចំនួន ១០ រូប
ទី៩ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងមានអគ្គនាយករងចំនួន ០៦ រូប
ទី១០ ក្រុមប្រឹក្សានីតិកម្ម មានអនុប្រធានចំនួន ០៧ រូប
ចំពោះមុខតំណែងផ្សេងទៀតមាន អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្ដាល អនុប្រធាននាយកដ្ឋាន នាយរងការិយាល័យ និងថ្នាក់ប្រហាក់ប្រហែល ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក៏មានការកម្រិតចំនួនអតិបរមារ។
យ៉ាងណាមិញក្នុងសេចក្តីប្រកាស មុខតំណែងខាងលើដែលមានចំនួនលើសកន្លងមកត្រូវរក្សាទុកដដែលពោលមិនត្រូវដកចេញវិញតាមការកំណត់នេះឡើយ។ ប៉ុន្តែក្នុងករណីមុខតំណែងទាំងនេះនៅសល់ទំនេរដោយមូលហេតុផ្សេងៗនោះគឺមិនត្រូវបំពេញឬជំនួសឡើយដោយរក្សាទុករហូតតាមចំនួនដែលបានកំណត់។
ក្នុងប្រកាសបានបញ្ជាក់បន្ថែមថា ក្នុងករណីចាំបាច់ដែលមានការតែងតាំងមុខតំណែងបន្ថែមលើសពីការកំណត់ ត្រូវស្នើសុំការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពីនាយករដ្ឋមន្រ្តី៕




ទាក់ទងតួនាទី ភារកិច្ចរបស់ស្ថាប័នចំណុះក្រសួងមហាផ្ទៃ កម្ពុជាថ្មីនឹងចេញផ្សាយនៅពេលក្រោយបន្តបន្ទាប់៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?