Connect with us

ព័ត៌មានជាតិ

តុលា​កា​រប​ញ្ជា​ឲ្យ​នាំខ្លួនលោកស្រី​ឧកញ៉ា​ អ៊ាន​ សៀវម៉ី ប​ន្ទា​ប់​ពី​មិន​ចូល​បំភ្លឺតាមការកោះហៅ

បានផុស

នៅ

នៅរសៀលថ្ងៃទី២៦ ខែមករា នេះ​ កម្លាំង​ន​គរ​បា​ល​ព្រហ្មទណ្ឌ​នៃ​ក្រ​សួង​ម​ហាផ្ទៃ​កំពុងឡោម​ព័​ទ្ធផ្ទះ​របស់​ឧកញ៉ា​ឡេ អ៊ាន​ សៀវម៉ី នៅ​ភូមិគោ​កចំបក់ សង្កាត់ចោមចៅ១ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បីនាំ​ខ្លួន​ឲ្យ​ចូល​បំភ្លឺ ក្រោយមិនព្រមចូលខ្លួនតាមការកោះហៅរបស់តុលាការជាលើកទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា​លោកស្រី ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបា​នតុលាការកោះ​ហៅឲ្យចូលបំភ្លឺម្ដងរួចមកហើយ កាលពីថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ០២០កន្លងទៅ ដែល​ពាក់ព័ន្ធ​ករណី បរិហារកេរ្ដិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​។​

លោកស្រីឧកញ៉ា អ៊ា​ន សៀវ​ម៉ី មាន​ងារ​ជា​ឧកញ៉ា អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​V០១តាម​បណ្ដោយ​ផ្លូវ​គ្មាន​លេខ ភូមិ​គោក​ចំបក់ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ត្រូវបា​នគេកត់សម្គាល់ឃើញថា មាន​ងារ​ជា​ឧកញ៉ា​​តែល្បីឈ្មោះ​ខាង​ជេរ ​គេ​កប់ៗ​មាត់ពេល​ឡាយ​ក្នុង​ផេ​ក​ នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ មិន​ញញើត​មាត់ ពេលនេះ​ត្រូវបាន​ច្បាប់ចាប់ផ្តើម​អនុវត្ត​បណ្តើរៗ​ហើយ ប៉ុន្តែ​មិន​ដឹងថា រង​បណ្តឹង​ភាគី​ខាង​ណា​ទេ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម