ព័ត៌មានជាតិ
កម្ពុជា ទទួលបានចំណូលពីការនាំចេញកៅស៊ូជាង ៣២០លានដុល្លារ កើន ៤២% ក្នុងឆមាសទី១
ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូរបស់កម្ពុជា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២៣ ទទួលបានចំណូលជាង ៣២០ លានដុល្លារសហរដ្ឋអាមេរិក មានកំណើនប្រមាណជាង ៤២.១ ភាគរយៈ បើធៀនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ កន្លងមក។ នេះយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សម្រាប់នាំចេញកៅស៊ូក្នុងខែ មិថុនា ឆ្នាំ ២០២៣ កម្ពុជាទទួលបានចំណូលជិត ៦៤ លានដុល្លា ដោយមានការកើនឡើយរហូតដល់ ៤៤.៨ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយមានទំហំទឹកប្រាក់ជាង ៤៤ លានដុល្លារ។
កាលពីឆ្នាំ ២០២២ កម្ពុជាបានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ មានការកើនឡើង ២៨.៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២១។
ចំណែកទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤០៤ ៥៧៨ ហិកតា ក្នុងនោះ កៅស៊ូដែលអាចចៀរជ័របានមានផ្ទៃដីចំនួន ៣១៥ ៣៣២ ហិកតា ស្មើនឹង ៧៨ ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៩ ២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់