Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម៖ សាំងធម្មតារក្សាតម្លៃដដែល ខណៈម៉ាស៊ូតឡើងថ្លៃ ៥០រៀល ក្នុងមួយលីត្រ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានប្រកាសថា សាំងធម្មតានៅបន្តរក្សាតម្លៃដដែល គឺ ៤១៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត​ឡើងថ្លៃ ៥០រៀល ស្មើនឹង ៤០០០រៀល ដោយតម្លៃនេះចាប់អនុវត្តពីថ្ងៃទី ១១-២០ កក្កដា ឆ្នាំ ២០២៣ តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈនេះ កាលពីថ្ងៃចន្ទម្សិលមិញ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ បន្ទាប់ពីមានការចេញផ្សាយ​ទិន្នន័យសេដ្ឋកិច្ច មិនសូវល្អដោយប្រទេសមហាអំណាចសេដ្ឋកចិ្ចអាមេរិក និងចិន ទោះបីជាមានការរំពឹងថា នឹងមាន​ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងពីអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីក្តី។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាបានធ្លាក់ចុះ ១៩សេន ឬ ០.២ភាគរយមកនៅត្រឹម ៧៨.២៨ដុល្លារក្នុង​មួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ ២៤សេន ឬ ០.៣ភាគរយនៅត្រឹម ៧៣.៦២ដុល្លារ។

បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៧ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម