ព័ត៌មានជាតិ
ចំណូលរបស់ធនាគារជាតិបានមកពីណា?
ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលជាស្ថាប័នស្វយ័តសាធារណៈមានលក្ខណៈជាពាណិជ្ជកម្ម និងឧស្សាហកម្ម។
នៅក្នុងសិក្ខាសាលាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋានដល់អ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដោយសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា (CCJ) លោក អែម កំណាន់ ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញត្តិ និងវាយតម្លៃហានិភ័យ និងជាប្រធានក្រុមការងារអប់រំផ្នែកហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ធនាគារជាតិមានលក្ខណៈស្វយ័តដែលរដ្ឋាភិបាលផ្ដល់អំណាចដល់ការកាន់កាប់ដើមទុនផ្ទាល់ខ្លួនទាំងស្រុង ដើម្បីធ្វើប្រតិបត្តិការការងារ។
បើតាមលោក អែម កំណាន់ ធនាគារជាតិមានលក្ខណៈពាណិជ្ជកម្មផង និងឧស្សាហកម្មផង។ ជាពាណិជ្ជកម្មគឺជាធនាគារិកឲ្យរដ្ឋាភិបាលអាចកម្រៃពីការធ្វើអាជីវកម្ម។ ឧស្សាហកម្មនៅត្រង់ណា ធនាគារជាតិក៏មានផលិតកម្មដែរ។ ផលិតកម្មដែលសំខាន់បំផុតនោះគឺការបោះក្រដាសប្រាក់តែម្តង ដែលមានខ្សែចង្វាក់ផលិតកម្មយ៉ាងច្បាស់លាស់។

លោក អែម កំណាន់ បានអះអាងបន្ថែមថា ធនាគារជាតិនៃកម្ពុជាគឺជានីតិបុគ្គលដែលមានសមត្ថភាពគតិយុត្តិពេញលេញ បានន័យថាអាចឲ្យគេខ្ចី អាចខ្ចីលុយពីគេ អាចប្តឹងគេ អាចត្រូវគេប្តឹង អាចកាន់កាប់អចលទ្រព្យ អាចផ្ទេរទ្រព្យសម្បត្តិផ្សេងៗ។
ចំណូលរបស់ធនាគារជាតិបានមកពីណា?
ត្រង់ចំណុចនេះ លោក អែម កំណាន់ បញ្ជាក់ថា ចំណូលរបស់ធនាគារមាន ៣ ប្រភពសំខាន់។ ទីមួយការផ្តល់អាជ្ញាប័ណ្ណ។ ធនាគារជាតិជាស្ថាប័នដែលទទួលខុសត្រូវត្រួតពិនិត្យរាល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលគ្រឹះស្ថានទាំងអស់ត្រូវបង់អាជ្ញាប័ណ្ណជារៀងរាល់ឆ្នាំ ដែលជាចំណូលមួយផ្នែករបស់ធនាគារជាតិដើម្បីបម្រើប្រតិបត្តិការ។
ចំណូលផ្សេងទៀតបានពីការផ្តល់សេវាដល់ស្ថាប័នរដ្ឋាភិបាល ក៏ដូចជាគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ។ គ្រឹះស្ថានស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ដែលមានគណនីជាមួយធនាគារជាតិនៃកម្ពុជា ហើយការស្នើសុំប្រើសេវាផ្សេងៗរបស់ធនាគារកណ្ដាលគឺសុទ្ធតែបង់ថវិកាឬចេញថ្លៃសៅហ៊ុយ។
ដោយឡែក ប្រភពចំណូលមួយទៀតរបស់ធនាគារជាតិគឺបានពីការវិនិយោគ ដែលគេហៅទុនបម្រុងអន្តរជាតិ។ ជាទូទៅ គឺបានមកពីធនាគារពាណិជ្ជដែលដាក់ប្រាក់ធានាដើមទុន ឬប្រាក់បម្រុងកាតព្វកិច្ចពីប្រតិបត្តិករសម្រាប់ប្រើប្រាស់លើការវិនិយោគ៕
អត្ថបទ៖ ថារី

-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២២ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន