ព័ត៌មានជាតិ
ប្រជាពលរដ្ឋម្នាក់ៗ សម្រេចចិត្តឱ្យត្រូវក្នុងការបោះឆ្នោត ដើម្បីអនាគតជាតិ
(ស្វាយរៀង)៖ លោក ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានលើកឡើងថា «ប្រសិនបើយើងមិនបោះឆ្នោតដើម្បីសន្តិភាពទេ គឺមានន័យថា យើងកំពុងតែមើលរំលងប្រវត្តិសាស្រ្ត និងកំពុងបោះបង់ចោលអនាគតខ្លួនឯង»។ លោកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសកម្មជន សមាជិក សមាជិកាបក្សនៅសង្កាត់បាទី ក្រុងបាវិត នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

លោក លី ធុជ បានបន្តទៀតថា “ប្រជាពលរដ្ឋម្នាក់ៗ មានការសម្រេចចិត្តយ៉ាងសំខាន់ក្នុងការបោះឆ្នោត ដើម្បីអនាគតជាតិមាតុភូមិកាន់តែខ្លាំងក្លា សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារ ការវិនិយោគ និងអនាគតដ៏ភ្លឺស្វាងជាមួយនឹងឱកាសគ្មានដែនកំណត់សម្រាប់កំណើន និងវិបុលភាពរបស់មនុស្សគ្រប់ៗគ្នា។ ការបោះឆ្នោតរបស់យើង គឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តសម្រាប់អនាគតប្រទេសជាតិ និងអនាគតជនរួមជាតិ។ ការងារការរីកចម្រើន អនាគតដ៏ត្រចះត្រចង់ និងជីវភាពរស់នៅប្រកបដោយសន្តិភាពរបស់យើង គឺអាស្រ័យលើការបោះឆ្នោតនេះ”។

លោក ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះអ្នកបោះឆ្នោតទាំងអស់ ដែលបានបោះឆ្នោតដើម្បីជាតិ ព្រមទាំងបានអំពាវនាវស្នើសុំសន្លឹកឆ្នោត និងការគាំទ្រពីបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដើម្បីបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព។ យើងមិនត្រូវបំភ្លេចឡើយនូវគុណរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ បង្កើតនូវនយោបាយឈ្នះឈ្នះ សន្តិភាព ការឯកភាពជាតិគ្រួសារខ្មែរតែមួយ និងការកសាងប្រទេសជាតិរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ នេះជាការបន្ថែមរបស់លោក លី ធុជ។
ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ក៏បានដឹកនាំសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ៕
ដោយ ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ