Connect with us

ព័ត៌មានជាតិ

ជនបរទេសប្រមាណ ៥០រូប ទទួលបានការបណ្តុះបណ្តាលភាសាខ្មែរពីរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនោះជនជាតិថៃច្រើនជាងគេ

បានផុស

នៅ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះរាជបណ្ឌិត្យសភាកម្ពុជា បានបណ្តុះបណ្តាលភាសាខ្មែរជូនជនបរទេសសរុប ៥០រូបហើយ ដែលមានជនជាតិជប៉ុន ជនជាតិកូរ៉េ ជនជាតិចិន ជនជាតិអង់គ្លេស ជនជាតិរុស្ស៊ី ជនជាតិអាឡឺម៉ង់ ជនជាតិអាមេរិក ជនជាតិបារាំង និងថៃជាដើម។ ក្នុងនោះផងដែរក៏មានវត្តមានមន្រ្តីដែលមកពីអគ្គរាជទូត និងអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ជនជាតិកូរ៉េ បានរៀនចប់បណ្ឌិតអក្សរសាស្ត្រខ្មែរចំនួន ២រូប ជនជាតិជប៉ុនចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អក្សរសាស្រ្តខ្មែរ ១រូប ជនជាតិចិនរៀនចប់ បរិញ្ញាបត្រជាន់ខ្ពស់អក្សរសាស្រ្តខ្មែរ ចំនួន ១រូប។

លោកបណ្ឌិត បានឲ្យដឹងទៀតថា ក្នុងចំណោមជនជាតិបរទេសទាំង ៥០រូប ដែលមករៀនភាសាខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា គឺជនជាតិថៃមានច្រើនជាងគេ ដោយមានចំនួនប្រមាណជិត ៤០រូប។ ក្រៅពីជនជាតិថៃ គឺជនជាតិវៀតណាមមានចំនួន ៣រូប កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ភាសាវិទ្យា នៅរាជបណ្ឌិត្យសភាកម្ពុជា ផងដែរ។

លោកបណ្ឌិត យង់ ពៅ បញ្ជាក់ថា ក្រៅពីការបណ្ដុះបណ្ដាលថ្នាក់ភាសាខ្មែរដល់ជនបរទេស រាជ​បណ្ឌិត្យសភាកម្ពុជា ក៏មានកម្មវិធីបណ្ដុះបណ្ដាលជំនាញវគ្គខ្លី ទាក់ទងនឹងជំនាញចុងភៅ ការកែឆ្នៃភេសជ្ជផ្សេងៗ ដូចជា៖ ស្រាក្រឡុក ឬស្រា សម្រាប់សុខភាព និង ជំនាញធ្វើម្ហូមផ្សេងៗទៀត សាធារណៈជន និងជនបរទេស។

ជាក់ស្ដែង ជនជាតិបរទេសបានមករៀនជំនាញចុងភៅ ក្នុងកម្រិតអ្នកមាន ឬអភិជន សម្រាប់យកទៅបើកភោជនីយដ្ឋាន នៅប្រទេសរបស់ពួកគេ។ ជាងនេះទៅទៀត ជនជាតិបរទេសខ្លះ បន្ទាប់ពីបានរៀនចប់ជំនាញធ្វើម្ហូបវគ្គខ្លី រួចហើយក៏បានបម្រើការជាចុងភៅ នៅតាមភោជនីយដ្ឋាន ឬ សណ្ឋាគារធំៗ ក្នុងប្រទេសកម្ពុជាដែរ។

លោកបណ្ឌិត យង់ ពៅ រាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែបណ្ដុះបណ្ដាលថ្នាក់ភាសាខ្មែរ និងជំនាញចុងភៅ តែប៉ុណ្ណឹងនោះទេ តែរាជបណ្ឌិត្យសភាកម្ពុជា ក៏មានបណ្ដុះបណ្ដាលថ្នាក់ភាសាចិន កម្រិតទាប មធ្យម និងកម្រិតខ្ពស់ តាមរយៈវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

ព័ត៌មានជាតិ៦ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

បទ​ឈប់បាញ់​អាច​ដួល​រលំ ក្រោយ​អ៊ីស្រាអែល បាញ់​មនុស្ស​ស្លាប់​២​នាក់​នៅ​ហ្គាហ្សា

ជីវិតកម្សាន្ដ១០ នាទីutes មុន

អាជីព Angelababy កំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមខ្លាំង

ព័ត៌មានជាតិ១៣ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យបញ្ឈប់ការប្រើពាក្យសម្ដីអសីលធម៌ ខ្វះការគោរពចំពោះស្រ្តី

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម