ព័ត៌មានជាតិ
ក្បាច់គុនខ្មែរ បានបញ្ចូលក្នុងភាពយន្តអាមេរិកដ៏ល្បី POWER RANGERS ថ្មី ដោយកូនខ្មែរម្នាក់
កូនខ្មែររស់នៅអាមេរិកមួយរូប តស៊ូហាត់រៀនគុនខ្មែរ រហូតក្លាយជាគ្រូបង្វឹកក្បាច់គុនល្បុកត្តោ និងសិល្បៈការពារខ្លួនគុនខ្មែរ (Khmer Martial Art) នៅសហរដ្ឋអាមេរិក និងទទួលបានឱកាសជា Action Director ក្នុងភាពយន្ត «POWER RANGERS» ថ្មី ដែលគ្រោងនឹងបញ្ចេញឱ្យក្នុងឆ្នាំ២០២៣ នេះ។ ដោយក្នុងនោះ លោកត្រូវបានគេចាត់តួនាទីជាអ្នកគ្រប់គ្រងលើឈុតឆាកវាយតប់ និងរៀបចំឌីហ្សាញទម្រង់បែបផែន Action ដែលឈុតឆាកទាំងនោះ លោកក៏មានបញ្ចូលក្បាច់គុនខ្មែរច្រើនទម្រង់ផងដែរ ឱ្យតួសម្តែង។

បើតាមលោក គីម សំបូរ ឆ្នាំមុន អាចថាជាភាពចៃដន្យក្នុងជីវិតលោក អ្នកគ្រប់គ្រងគម្រោងផលិតភាពយន្តនៅអាមេរិក
កំពុងស្វែងរកអ្នកចេះក្បាច់គុន និងចេះជួយរៀបចំប្លង់ឈុតវាយតប់សម្រាប់តួសម្តែង លោកក៏ទទួលបានឱកាសមួយនេះ ពីសំណាក់អ្នកដែលស្គាល់លោក ណែនាំលោកឱ្យគេបានស្គាល់។ ដោយមើលឃើញពីសមត្ថភាព ដែលលោកធ្លាប់បាន បង្ហាញលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ពីក្បាច់គុន រួមមានទាំងគុនល្បុក្កតោ គុនថាយជិ គុនសៅលីង ជាដើម ធ្វើឱ្យអ្នកគ្រប់គ្រងរូបនោះ កោតសរសើរ ហើយដោយស្របតាមមុខជំនាញដែលលោករៀនស្រាប់ទៀតនោះ លោកក៏ទទួលបានឱកាសជា action director តែម្តង។
ក្នុងឱកាសជាអ្នកគ្រប់គ្រងឈុតវាយតប់ក្នុងភាពយន្តថ្មីនេះដែរ លោកបញ្ជាក់ថា ក្រៅពីការគ្រប់គ្រងលើឈុតឆាកវាយតប់ និងរៀបចំឌីហ្សាញទម្រង់បែបផែន Action លោកបានបញ្ចូលក្បាច់គុនខ្មែរច្រើនទម្រង់ ក្នុងឈុតឆាក Action ឱ្យតួសម្តែង និងបង្ហាត់តួសម្តែងផងដែរ។
គួរបញ្ជាក់ថា POWER RANGERS ជាសាច់រឿងលក្ខណៈថ្មី ដកស្រង់ចេញភាពយន្តកុមារដ៏ល្បីរឿង Power Rangers ជាការផលិតដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃខ្សែភាពយន្តមួយនេះ និងសម្រាប់ចាក់បញ្ចាំងជាសកលតែម្តង។ ចំពោះខ្សែភាពយន្តខ្នាតធំមួយនេះដែរ អាចនឹងចេញផ្សាយក្នុងឆ្នាំនេះ ឬប្រែប្រួលកាលបរិច្ឆេទយ៉ាងណានោះ លោកនឹងផ្តល់ព័ត៌មានបន្ថែមទៀតតាមរយៈកម្ពុជាថ្មី ។
គួរបញ្ជាក់ថា យុវជនវ័យ២៨ឆ្នាំរូបនេះ រៀនចប់ផ្នែក Tichenor Media ដែលជាផ្នែកនៃប្រព័ន្ធផ្សព្វផ្សាយ Media Production ឬទាក់ទងជាមួយការផលិតភាពយន្តជាដើម។ តាមរយៈភាពយន្តខ្នាតធំរបស់ហូលីវូដ ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងឆ្នាំនេះ កូនខ្មែររូបនេះ បានឈានទៅសម្រេចជំហានបន្ទាប់របស់ខ្លួន ក្នុងការជួយលើកស្ទួយ និងនាំយកដួងព្រលឹងជាតិ “គុនល្បុក្កតោ” ផ្សាព្វផ្សាយឱ្យពិភពលោកបានស្គាល់ខ្មែរ៕

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច