Connect with us

ព័ត៌មានជាតិ

សំពោចក្រអូបមួយគូដឹកមកពីសួនភ្នំតាម៉ៅយកមកផ្សាំងមុនដោះលែងចូលឧទ្យានអង្គរ

បានផុស

នៅ

សត្វសំពោចក្រអូបចំនួន ២ក្បាលនេះ មានញី១ និងឈ្មោល១ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានដឹកជញ្ជូនពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ ហើយយកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារមានគម្រោងនឹងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក Nick Mark អ្នកជំនាញអភិរក្សសត្វព្រៃអន្តរជាតិរបស់អង្គរការ Wild life Alliance មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ជាច្រើនឆ្នាំមកនេះ អង្គការអភិរក្សសត្វព្រៃអន្តរជាតិ ដែលសហការជាមួយរដ្ឋបាលព្រៃឈើនិងអាជ្ញាធរជាតិអប្សរា បានដោះលែងសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាសត្វទោច ស្វាព្រាហ្មណ៍ ឈ្លូស សំពោច ឆ្មាដាវ សត្វកេងកង ក្ងោក សត្វភេ និងឆ្កែព្រៃ ដែលបច្ចុប្បន្នបានកើនឡើងចំនួន៧៥ក្បាល។

លោកបន្តថា សត្វព្រៃនៅក្នុងតំបន់អង្គរ ពិតជាមានសារសំខាន់យ៉ាងខ្លាំង ក្នុងការជួយទាក់ទាញភ្ញៀវទេសចរផ្នែកធម្មជាតិ ឱ្យកាន់តែមានចំនួនច្រើនឡើងថែមទៀតជាមួយនិងទេសចរណ៍វប្បធម៌។

កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ ចំនួន៨ក្បាល ហើយវាក៏បង្កើតកូនបន្ថែមបានចំនួន៧ក្បាល សត្វឈ្លូសចំនួន៦ក្បាល សត្វស្វា ចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៨ក្បាល (កើតកូនបានចំនួន៥ក្បាល) សត្វឆ្មារដាវចំនួន២ក្បាល កេងកងតូចចំនួន៧ក្បាល កេងកងធំចំនួន៦ក្បាល សត្វព្វាំងចំនួន ៧ ក្បាល សត្វក្ងោកចំនួន៩​ក្បាល សត្វអន្សងចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម