Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ គោលនយោបាយគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យពលរដ្ឋកាន់តែធូរធារ គ្រប់ៗ អាណត្តិ

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង បាន​ថ្លែង​បញ្ជាក់​យ៉ាង​ច្បាស់​ថា គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មែន​មាន​តែ​ក្នុង​អាណត្តិ​ទី ៧ នោះ​ទេ គឺ​មាន​តាំងពី​អាណត្តិ ១ មក​ម្ល៉េះ និង​បាន​បន្ត​ដាក់​ចេញ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន ពិសេស​បាន​តាម​ដាន ពង្រឹង​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​ប្រកប​ដោយ គុណភាព តម្លាភាព សមធម៌ សំដៅ​បម្រើ​ប្រយោជន៍​ជា​រួម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត មាន​ប្រសាសន៍​បែបនេះ ខណៈ សម្ដេច បាន​អញ្ជើញ​បន្ត​ឃោសនា​រក​សំឡេង​ឆ្នោត នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ ថ្ងៃ​ទី ១១ និង​បង្រៀន​គូស​សន្លឹកឆ្នោត ដល់​សមាជិក សមាជិកា​បក្ស ចំនួន ជាង ១.៥០០ នាក់ នៅ​ឃុំ​ដូន​ស ឃុំ​ធ្លក និង​ឃុំ​ពោធិ​រាជ ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​អង្គារ ៩ រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៣។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា រយៈកាល​ជាង ៤៤ ឆ្នាំ មកនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ថែរក្សា និង​ការពារ​សុខ​សន្តិភាព ដែល​រក​បាន​មក​យ៉ាង​លំបាក ហើយ​បាន​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេសជាតិ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​ជា​ប្រទេស​ដែល​ប្រកាន់យក​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា សូម​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ឲ្យ​បាន​គ្រប់គ្នា ពិសេស​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សញ្ញា «​ទេវតា​បាចផ្កា​» លេខ​រៀង​ទី ១៨ ក្នុង​សន្លឹកឆ្នោត និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធ​បោះឆ្នោត ត្រូវ​គូស​លើ​សន្លឹកឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​តម្លៃ នៃ​សន្លឹក​ឆ្នោត ស្របតាម​ទិស​ស្លោក សន្លឹកឆ្នោត​មួយ​សន្លឹក ជា​ការ​គាំទ្រ​គណបក្ស​ប្រជាជន​មួយ​សំឡេង និង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ។ បន្ទាប់មក​ទៀត សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត និង​ក្រុមការងារ ក៏បាន​បង្រៀន សមាជិក សមាជិកា​បក្ស ឲ្យ​ចេះ​គូស​សន្លឹកឆ្នោត៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម