Connect with us

ព័ត៌មានជាតិ

ទេសចរជិត ៣០ម៉ឺននាក់ ធ្វើដំណើរកម្សាន្តក្នុងសប្តាហ៍ទី​១ខែ កក្កដា

បានផុស

នៅ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ប្រមាណជាង ២៨ម៉ឺននាក់ គិតចាប់ពីថ្ងៃទី ០៣-០៩ កក្កដា ឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែល បានឱ្យដឹងថា សម្រាប់ភ្ញៀវទេសចរជាតិចំនួន ២៥០.៨៨៧ នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣៦.០៧២ នាក់។

ចំណែកគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរចំនួន ៦១.៣៨០ នាក់, ខេត្តបាត់ដំបង ៣៤.០៨០ នាក់, រាជធានីភ្នំពេញ ៣២.៧២៧ នាក់, ខេត្តកំពត ២៨.១៣៧ នាក់, ខេត្តសៀមរាប ២០.២៦៨ នាក់, ខេត្តកណ្តាល ២០.៥៤១ នាក់។

បើតាមមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ការចេញដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនេះ មានការថមថយប្រមាណ ៦,៣៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះ ភ្ញៀវជាតិ ថយចុះប្រមាណ ៨,១១% ខណៈដែលភ្ញៀវអន្តរជាតិ កើនឡើង ៧,៧៧%។

ដោយឡែកចំពោះការធ្លាក់ចុះចំនួនភ្ញៀវក្នុងស្រុកនេះ អាចមកពីមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជា ដ៏ច្រើនលើសលុប ជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម