ព័ត៌មានជាតិ
ព្រះបដិមាចំណាស់មួយក្នុងវត្តអង្គរធំល្បីថា មានបារមីពូកែសក្ដិសិទ្ធិ
អារាមដែលមានអាយុកាលដ៏ចំណាស់មួយមានព្រះបដិមាមួយអង្គធំដាក់តម្កល់សម្រាប់ជាទីសក្ការៈបូជា និងមានព្រះសង្ឃគង់នៅមកដល់បច្ចុប្បន្ននេះអ្នកខេត្តស្ទឹងត្រែងមានជំនឿខ្លាំង។
មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ពុទ្ធបរិស័ទជិតឆ្ងាយតែងតែទៅធ្វើបុណ្យដាក់ទានគោរពបូជានៅទីនោះ ព្រោះតែមានជំនឿតៗគ្នាថា មានបារមីដ៏ខ្លាំងពូកែសក្ដិសិទ្ធបែរបន់បានសម្រេចដូចបំណង អ្នកខ្លះនិយាយមិនទៀងត្រង់ខុសនឹងពាក្យស្បថស្បែរចំពោះព្រះអាចនឹងមានគ្រោះកើតឡើងមកលើខ្លួនឯង ឬក្រុមគ្រួសារ។
មានពលរដ្ឋខ្មែរដែលសំដៅទៅលើអ្នករស់នៅខេត្តស្ទឹងត្រែងខ្លះនិយាយប្រកែកគ្នាបើនិយាយមិនត្រង់មិនថា ប្រជាជន ឬមន្ត្រីរាជការទេនិយាយស្បថស្បែរ ឬភាពទាល់ច្រកនោះគេតែងនិយាយថា បើមិនជឿសុំទៅស្បថនៅវត្តព្រះអង្គធំ ប្រយ័ត្នព្រះអង្គធំកាច់បំបាក់កដល់អ្នកដែលនិយាយមិនត្រង់ជាដើម។
បើនិយាយពីជំនឿមិនថា តែវត្តព្រះអង្គធំនៅខេត្តស្ទឹងត្រែងនោះទេ តាំងពីបុរាណកាលមកតាមជំនឿខ្មែរសូម្បីតែស្ដេចនាម៉ឺនមន្ត្រីរាជការប្រជារាស្រ្តគ្រប់ជាន់ថ្នាក់តែងតែបន់ស្រន់គ្រប់ទីកន្លែងសុំក្តីសុខសន្តិភាពដល់ប្រទេស និងប្រាថ្នាលើមុខជំនួញរកស៊ីរៀងៗខ្លួន បែបន់សុំសុខសប្បាយដល់ក្រុមគ្រួសារនិងមានជំនឿគ្រប់ទីកន្លែងក្នុងសង្គមខ្មែរ។
ពេលយើងទៅដល់វត្តនោះនឹងឃើញរូបសំណាកព្រះមួយអង្គដ៏ធំបែរព្រះភ័ក្រ្តទៅមាត់ទន្លេទិសខាងជើង និងមានកំណត់ត្រាក្នុងឯកសារខ្លះបញ្ជាក់ថា ព្រះអង្គធំមានកម្ពស់ ៦ ម៉ែត្រទទឹង ៤ ម៉ែត្រសង់អំពីឥតបុរាណមានពណ៌មាសស្រស់ឆើតឆាយចាត់ទុកថាគឺជាព្រះធំជាងគេលើទឹកដីខេត្តស្ទឹងត្រែង មនុស្សជាច្រើនតែងទៅគោរពបូជានៅមុខរូបសំណាកព្រះអង្គធំនេះដែលបានបន្សល់ទុកឆ្លងកាត់សម័យសង្គ្រាមជាច្រើនទសវត្សរ៍រហូតមកដល់សព្វថ្ងៃ។
អារាមខាងលើនេះជារៀងរាល់ថ្ងៃឬថ្ងៃឧបោសថសីលថ្ងៃបុណ្យទានធំៗមន្ត្រីអ្នកមុខអ្នកការតូចធំមានក្រពុទ្ធបរិស័ទជួបជុំគ្នាធ្វើបុណ្យតាមជំនឿព្រះពុទ្ធសាសនា អ្នកខេត្តស្ទឹងត្រែងមានជំនឿលើអារាមមួយនេះសំដៅទៅលើព្រះមួយអង្គធំនិងបានហៅថាជាវត្តព្រះអង្គធំតរហូតមក។
ដោយសារតែមានជំនឿលើបារមីដូច្នេះហើយបានជាបច្ចុប្បន្នសិស្សសាលាខ្លះមុនពេលប្រឡងបានទៅអុជធូបបន់ស្រន់សុំឱ្យប្រលងជាប់ លុះពេលចេញលទ្ធផលក៏បានប្រឡងជាប់សញ្ញាបត្រមែន អ្នកខ្លះទៀតអុជធូបដាក់ផ្កាឈូកបន់សុំក្តីសុខសប្បាយផ្សងសំណាងក្នុងការរកស៊ីជួញដូរឬបែបន់ផ្សេងៗពិតជាបានដូចបំណងមែន។
នៅថ្ងៃសីលខ្លះមានការប្រគំបទភ្លេងពិណពាទ្យលាយឡំសំឡេងព្រះសង្ឃឱ្យពរដល់ពុទ្ធបរិស័ទដែលបានប្រគេនថវិកាជូនព្រះសង្ឃ អ្នកទៅបន់ភាគច្រើនអុជធូបផ្កាឈូកផ្សងនៅជំពោះមុខព្រះ ក្រោយមកអ្នកទៅបន់នោះក៏បានទៅជាវជាទានធូបស្លាម្លូសុធម៌ដូងចេកជាដើមដើម្បីថ្វាយលាបំណន់ក្នុងរោងតូចមួយ។
លោកស្រី រឿង សារុំ អាយុ៤៣ឆ្នាំ អ្នកអង្គុយរង់ចាំទទួលអ្នកចូលទៅជាវស្លាម្លូសុធម៌ដូងជូនអ្នកទៅបន់ស្រន់ក្នុងរោងតូចនោះបាននិយាយរៀបរាប់ថាពាក់ព័ន្ធនិងរឿងជំនឿលើបារមីក្នុងវត្តព្រះអង្គធំនេះលោក មូ សាមឿន ប្រធានភូមិព្រែកនិងជាអាចារ្យវត្តផងនោះបានដឹងពីប្រវត្តិនិយាយរៀបរាប់ប្រាប់ឲ្យដឹងថា យោងតាមឯកសារចងក្រងដោយមន្ទីរធម្មការ និងសាសនាខេត្តស្ទឹងត្រែងបានរៀបរាប់ឲ្យដឹងថា សព្វថ្ងៃវត្តខាងលើនេះមានឈ្មោះថាវត្តពោធិ៍ញ្ញាណដែលមានដើមពោធិ៍ដ៏ធំមួយប៉ិនរង្វង់កង់រទេះផ្ដល់ម្លប់ដ៏ត្រជាក់ត្រឆឹងត្រឆីនៅជាប់របងបន្ទាយកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
វត្តពោធិញ្ញាណស្ថិតក្នុងភូមិព្រែកសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខាងកើតជាប់ផ្លូវថ្នល់ខាងលិចជាប់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តខាងជើងជាប់ទន្លេមេគង្គខាងត្បូងជាប់ផ្លូវថ្នល់។
ដើមឡើយមិនមានជាកន្លែងវត្តអីទេគឺគ្រាន់តែជារោងសម្រាប់តម្កល់ទីសក្ការៈគោរពបូជាតែប៉ុណ្ណោះរៀបចំដោយប្ដីប្រពន្ធពីរនាក់ជាជនជាតិចិនចេះនិយាយខ្មែររស់នៅលើទឹកដីខេត្តស្ទឹងត្រែងតាំងពីយូរមកហើយគឺជាអ្នកចាំថែរក្សា។
ក្រោយមកគេហៅថាវត្តលីងសឺនចាប់ផ្ដើមកសាងនៅឆ្នាំ១៩៤៥ដោយលោកអុងប៉ាងសួយដើម្បីឧទ្ទិសកុសលឱ្យកម្ពុជារំដោះផុតចេញពីអាណានិគមបារាំង។ លុះមកដល់ឆ្នាំ១៩៧៥វត្តនេះពុំទាន់បានសាងសង់នៅឡើយទេគឺនៅរក្សាទំហំខឿនទំហំព្រះអង្គដដែល ខឿនដែលមានកម្ពស់១ម៉ែត្របណ្ដោយ៣០ម៉ែត្រទទឹង២២ម៉ែត្រ។
ចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ទីអាសនៈផ្សេងៗនៅក្នុងវត្តនេះទាំងអស់ត្រូវបានពួកប្រល័យពូជសាសន៍ប៉ុលពតវាយកំទេចព្រះពុទ្ធរូបចោលហើយយកព្រះកែសទៅទម្លាក់ក្នុងទឹកទន្លេសេកុងក្បែរកំពង់សាឡាងសព្វថ្ងៃនេះ។
លុះក្រោយរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកក៏ចាប់ផ្ដើមបង្កើតវត្តឡើងវិញ កាលនោះមានធ្វើពិធីស្រង់ដង្ហែរព្រះកែសដែលនៅសេសសល់បាក់បែកយកចេញពីទឹកមកទុកនៅរោងអ្នកតាចិន បន្ទាប់មកយកទៅភ្ជាប់ព្រះកាយនៅវត្តពោធិ៍ញ្ញាណគោរពប្រតិបត្រតាមព្រះពុទ្ធសាសនារហូតមកដល់សព្វថ្ងៃនជ។
សូមបញ្ជាក់ថា រូបព្រះដែលមើលឃើញសព្វថ្ងៃនេះក្នុងវត្តពោធិញ្ញាណហៅវត្តព្រះអង្គធំគឺមិនមានទ្រង់ទ្រាយដូចពីដើមនោះទេប៉ុន្តែការជឿជាក់លើបារមីវត្តព្រះអង្គធំនៅតែមានជំនឿរហូតមកដល់បច្ចុប្បន្ននេះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព