ព័ត៌មានជាតិ
ACU ស្នើឱ្យមន្ត្រី៥រូបមិនទាន់ប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវផ្ញើឯកសារឱ្យឆាប់
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានស្នើសុំឱ្យមន្ត្រីចំនួន៥រូប ដែលមិនទាន់បានប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកអង្គភាពប្រឆាំងអំពើពុករលួយជាប្រញាប់។

សេចក្ដីជូនដំណឹងរបស់ ACU លើកឡើងដូច្នេះថា៖ «អង្គភាពប្រឆាំងអំពើពុករលួយ សូមប្រកាសជម្រាបដល់ឥស្សរជន ៥រូប ដែលមិនទាន់បានបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកជូនអង្គភាពប្រឆាំងអំពើពុករលួយ ឬក៏បានបញ្ជូនមកដែរ តែមិនដឹងថាទើរនៅកន្លែងណា ទើបមិនទាន់ឃើញមកដល់អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាត្រួតពិនិត្យឡើងវិញអំពីការបញ្ជូនឯកសារនេះឱ្យបានឆាប់តាមការគួរ»។
ACU បានឱ្យដឹងថា ឥស្សរជនទាំង៥រូបនេះ ជាមន្ត្រីបម្រើការនៅក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខណៈអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាក្រុមជនបង្គោលប្រចាំក្រសួងទាំងនេះ មិនអាចទាក់ទងបានឡើយ ដែលសង្ស័យអាចចេញទៅនៅបរទេសឬយ៉ាងណានោះ។
មន្ត្រីដែលមិនទាន់ប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖ ១.ឧត្ដមសេនីយ៍ត្រី ទី ស៊ីណាត នាយរងការិយាល័យនៃបញ្ហាការដ្ឋានកងទ័ពជើងគោក ២.ឧត្តមសេនីយ៍ត្រី លឹម សៀង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីនៃក្រសួងមហាផ្ទៃ ៣.លោកស្រី ផាយ សៀកលី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងធម្មការ និងសាសនា ៤.លោក Divay Gupta ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង៥.លោក Philippe Delanghe ទីប្រឹក្សាក្រសួងវប្បធម៌។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ ការមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនត្រឹមត្រូវទ្រព្យសម្បត្តិ មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ ១សែនរៀល ទៅ ២ លានរៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនអង្គភាពប្រឆាំងអំពើពុករលួយថែមទៀត។ តែក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀតនោះ នឹងត្រូវផ្តន្ទាទោសទ្វេដង៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ