ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េងបានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស្អិតរមួត។

ថ្លែងនៅក្នុង ជំនួបជាមួយបេសកជនពិសេសរបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ មកបំពេញបេសកកម្ម ក្នុងគោលបំណងពង្រឹងចំណងទាក់ទងជាមួយវិស័យឯកជនកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ពាណិជ្ជកម្ម និងវិនិយោគរវាង កម្ពុជា-អូស្ត្រាលី បានបន្តកើនឡើងជានិច្ច និងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលីណូវែលហ្សេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមទៀតថា កម្ពុជា គឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេមួយក្នុងតំបន់ ដែលឆ្នាំ២០២៣នេះ ដោយកំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ក្នុងអត្រា ៥,៦ ភាគរយ។ បើតាមអ្នកឧកញ៉ា បច្ចុប្បន្ននេះ មានក្រុមហ៊ុនអូស្ត្រាលីជាច្រើនបាននិងកំពុងប្រកបអាជីវកម្មនៅកម្ពុជា។ លើសពីនេះទៀត ប្រធានពាណិជ្ជកម្មកម្ពុជា បានគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរទៅលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សុខាភិបាល ធនធានមនុស្ស និងវិស័យអប់រំ ជាដើម។
សូមបញ្ជាក់ថា គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលីមានចំនួនជាង ២៥០លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅកាន់ប្រទេសអូស្រ្តាលី បានប្រមាណ ១៨០ លានដុល្លារ មានការថយចុះ ០.៤ ភាគរយៈ បើធៀនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ កន្លងមក ដោយឡែកចំពោះការនាំចូលវិញ មានទំហំទឹកប្រាក់ប្រមាណជិត ៧៨ លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕
អត្ថបទ៖ ផល ធារិត


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៣ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ១ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង