ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យបញ្ចេញរថយន្តក្រុងជាង ៣០០ គ្រឿង ដឹកជញ្ជូនកម្មករទៅបោះឆ្នោត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ណែនាំឲ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងជាង ៣០០ គ្រឿង ដឹកជញ្ជូនកម្មករ-កម្មការិនី ទៅតាមបណ្ដាខេត្តនានា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។

តាមរយៈសារជាសំឡេង នៅល្ងាចថ្ងៃទី ១១ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យកម្មករ-កម្មការិនី ឈប់សម្រាករយៈពេល ៣ ថ្ងៃ ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ នេះ។
ដោយមើលឃើញអំពីស្ថានភាព នៃមធ្យោបាយធ្វើដំណើរអាចនឹងមានការខ្វះខាត និងខ្លាចក្រែងមានការដំឡើងថ្លៃឈ្នួលរថយន្ត ជាពិសេសដើម្បីសម្រួលដល់ការលំបាករបស់កម្មករ-កម្មការិនីនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងពី ៣០០ ទៅ ៣៥០ គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបោះឆ្នោតនៅតាមបណ្ដាខេត្តនានា។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញុំសូមធ្វើការណែនាំឲ្យបានច្បាស់ថា ការដឹកជញ្ជូននេះ ធ្វើឡើងដោយគ្មានការរើសអើងគណបក្សនយោបាយណាមួយទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយ យើងដឹកគ្រប់និន្នាការនយោបាយ ហើយយើងក៏មិនដឹងថា តើអ្នកណា នឹងត្រូវបោះឆ្នោតឲ្យអ្នកណា? នោះឡើយ យើងដឹកដោយគ្មានការើសអើងនោះទេ ដូច្នេះវាមិនមែនជាការសូកប៉ាន់សម្រាប់ដោះដូរជាមួយនឹងសន្លឹកឆ្នោតនោះទេ»។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការរៀបចំផែនការដឹកជញ្ជូនកម្មករ-កម្មការិនី នៅតាមបណ្ដាញខេត្តឲ្យបានច្បាស់លាស់៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?