Connect with us

ព័ត៌មានជាតិ

ក្រុម​មេធាវី​ដាក់​លិខិត​ស្នើសុំ​បន្ត​សវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក កឹម សុខា​

បានផុស

នៅ

ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បានដាក់​លិខិត​ម្តងទៀត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​លោក គឹម សុខា បាន​ផ្អាក​កាលពី​ចុងខែ​មីនា ឆ្នាំ​២០២០ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​បើ​យោងតាម​លិខិត​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទៅ​២៦ ខែមករា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពាក្យ​ស្នើសុំ​បន្ត​សវនាការ​លើក​ទី​៣ របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ដែល​មាន​លោកស្រី ម៉េង សុភា​រី លោក ផែង ហេង លោក ចាន់ ចេ​ន និង​លោក អាង ឧ​ត្ត​ម បាន​បញ្ជាក់​ថា ការ​ស្នើសុំ​នេះ​ធ្វើឡើង​ដោយសារតែ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​១៩​បាន​ហើយ​និង​ដើម្បី​បញ្ចៀស​ការ​បន្ត​រំលោភបំពាន​លើ​សិទ្ធិ​ក្នុង​ការទទួល​បានការ​ជំនុំជម្រះ​ឆាប់រហ័ស​។

លោក ចាន់ ចេ​ន សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ ការ​បន្ត​អូសបន្លាយ​ពេលវេលា​សវ​នា​កា​រលើ​សំណុំរឿង​កូន​ក្តី​របស់​លោក នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​កូនក្តី​លោក ដូចជា សិទ្ធិ​ដើរហើរ និង​សិទ្ធិ​ធ្វើ​នយោបាយ​ជាដើម​។ លោក​ថា ទោះបី​លោក គឹម សុខា នៅក្រៅ​ឃុំ​ក៏ដោយ មានន័យថា សិទ្ធិ​របស់គាត់​ត្រូវ​បាន​បាត់ ដូចជា​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​ព្យាបាល​ជំងឺ​ជាដើម​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម