Connect with us

ព័ត៌មានជាតិ

យុវតីខ្មែរដំបូង ៣រូប បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ដោយជោគជ័យ

បានផុស

នៅ

យុវតី ៣រូប ក្នុងចំណោមបញ្ញវន្តខ្មែរ ៤រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី២) ដោយជោគជ័យ ពី​សាកលវិទ្យាល័យលំដាប់កំពូលទាំងពីរបស់ រុស្សី គឺសាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk ប្រទេសរុស្ស៊ី ។ នេះបើតាមការផ្សព្វផ្សាយរបស់ មជ្ឈមណ្ឌល CAM-ATOM ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ញវន្តខ្មែរទាំងនេះ រួមមាន កញ្ញា គី ទិត្យម៉ារីណែត, កញ្ញា សុីវ គីមលី, កញ្ញា ណោង ជាលីណា ដោយឡែកមួយរូបទៀត ភេទប្រុស គឺលោក ញូង ម៉ានិត សុទ្ធសឹងតែបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ជំនាញថាមពល​នុយក្លេអ៊ែរស៊ីវិល ជំនាន់ទី២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យ ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល នៅកម្ពុជានាពេលខាងមុខ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីនាពេលកន្លងមក មានផែនការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត និងធ្លាប់មានបញ្ញវន្តខ្មែរប៉ុន្មានរូបហើយ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ៨ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១០ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម