Connect with us

ព័ត៌មានជាតិ

អាមេរិកឈរលេខរៀងទី១ ក្នុងការទទួលទិញទំនិញ​ពីកម្ពុជា

បានផុស

នៅ

អាមេរិកឈរលេខរៀងទី១ លើប្រទេសចិន ក្នុងការទទួលទិញទំនិញពីកម្ពុជា។ ការនាំចេញទំនិញកម្ពុជា ទៅកាន់ទី​ផ្សារសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ប្រមាណជាង ៤.២ពាន់លានដុល្លារ រយៈពេល ៦ខែ​ ឆ្នាំ ២០២៣ មានការ​ថយចុះចំនួនជិត ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានចំនួនជាង ៤.៥​លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ក្នុងត្រីមាសទី២នេះ មានចំនួនទឹកប្រាក់ជាង ៤.៣៥ពាន់លានដុល្លារ ថយចុះ ៩.៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។

បន្ទាប់ពីអាមេរិក គឺកម្ពុជា នាំចេញទំនិញទៅទីផ្សារចិន គិតជាទឹកប្រាក់ប្រមាណ ៧១៣លានដុល្លារ កើនឡើង ១៦.៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២ កន្លងទៅ។

សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ទៅអាមេរិក ក្នុងខែ មិថុនា ឆ្នាំ ២០២៣ សម្រេចបានទឹកប្រាក់ជាង ១​ពាន់លានដុល្លារ កើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ដោយឡែកការនាំចូលពីអាមេរិកមកវិញ​មានចំនួនទឹកប្រាក់ចំនួន ២៥លានដុល្លារ ធ្លាក់ចុះជាង ២៥ភាគរយ។

ទំនិញសំខាន់ៗដែល​កម្ពុជា​នាំទៅ​អាមេរិក មានដូចជាជា​សម្លៀកបំពាក់ ផលិត​​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក​​អគ្គិសនី និង​កង់ ខណៈ​ទំនិញ​អាមេរិក​នាំមក​កម្ពុ​ជា មាន​ដូច​​ជា រថយន្ត ឧបករណ៍​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន ផលិតផល​ប្រើ​បច្ចេក​វិទ្យា​ទំនើបៗ និង​ឱសថ​ ជាដើម។

អ្នកជំនាញសេដ្ឋកិច្ច ពាណិជ្ជកម្ម បានលើកឡើងថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក្នុងអំឡុង​ពេលនេះ គឺជា​និន្នាការ​ទីផ្សារ​សកល ​ដែល​កើត​មាននៅ​គ្រប់​ប្រទេស​។​

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការនាំចេញទំនិញ​ទៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅអាមេរិក រងឥទ្ធិពលពីសង្រ្គាមអ៊ុយក្រែន រុស្ស៊ី ដែលនាំឱ្យកើតមាន​វិបត្តិសេដ្ឋកិច្ចជាសកល។ លើសពីនេះទៀត អាមេរិកនៅមានបញ្ហា​នៃការចុះកិច្ចព្រមព្រៀង​ហិរញ្ញវត្ថុផងដែរ។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ចំពោះការនាំចេញទៅកាន់អាមេរិកអាចនឹងមានការកើន​ឬថយ​បន្តទៀតនោះ គឺអាស្រ័យ​ទៅលើវិបត្តិសេដ្ឋកិច្ចសកល ជាពិសេសការប្រែប្រួលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៩,២៨១​ ពាន់​លាន​ដុល្លារ កើនឡើង ១៨,៦​ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២១ ដែលមាន​ចំនួន ៧, ៨២៦ ​ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់​ជិត ៨,៩៦៩ ​ពាន់​លាន​ដុល្លារ កើនឡើង ១៩,៧ ​ភាគរយ និង​នាំចូល​មាន​ចំនួន​ជាង ៣១២ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,១ ​ភាគរយ​។​ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

ទិវាអន្តរជាតិ៨មីនា
ព័ត៌មានជាតិ២១ នាទីutes មុន

ទិវាអន្តរជាតិ ៨មីនា លោក នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាង​២០០​នាក់ ទស្សនកិច្ចបង្គោលព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

សន្តិសុខសង្គម២៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

Sokha Hotels

ព័ត៌មានពេញនិយម