ព័ត៌មានជាតិ
ចម្ការទុរេនសំឡូតក្លាយជាកន្លែងកម្សាន្តសម្រាប់ទេសចរ
បច្ចុប្បន្នផ្លែទុរេនសំឡូត ដែលគេល្បីថាមានរសជាតិឆ្ងាញ់នោះកំពុងមានទីផ្សារយ៉ាងល្អ និងមានតម្លៃសមរម្យ ដោយនៅរដូវនេះមានភ្ញៀវទេសចរដើរកម្សាន្តបានទៅទិញដោយផ្ទាល់នៅតាមចម្ការរបស់កសិករ។
ម្ចាស់ចម្ការទុរេន លោក កែវ វិបុល នៅស្រុកសំឡូត ខេត្តបាត់ដំបងបានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ ទុរេនរបស់លោកហាក់មានទីផ្សារល្អ ដោយមានអតិថិជនមកទិញដល់ចម្ការស្ទើរតែរៀងរាល់ថ្ងៃ ហើយក៏មានឈ្មួញនៅតាមខេត្តផ្សេងៗ ក៏បានមកទិញទាំងតោនៗផងដែរដើម្បីយកទៅលក់បន្ត។

ព្រមជាមួយគ្នានេះ ក៏មានភ្ញៀវតាមបណ្តាខេត្តផ្សេងៗមកមកលេងកម្សាន្តដល់ចម្ការរៀងរាល់ចុងសប្តាហ៍ និងបានភ្លក់រសជាតិទុរេនសំឡូត ដែលមានរសជាតិផ្អែមឆ្ងាញ់មិនចាញ់ទុរេនពីខេត្តដទៃនោះឡើយ។
លោកក៏បានបន្តថា ធុរេនសំឡូត ថ្វីត្បិតតែមានរូបរាងមិនសូវស្អាត ប៉ុន្តែបើរសជាតិវិញ គឺផ្អែមឆ្អាញ់ មិនចាញ់ធុរេនដែលគេនាំចូលពីប្រទេសជិតខាងឡើយ ដែលភាគច្រើនគេប្រើសារធាតុគីមី ដែលបង្កអោយខូចសុខភាពដល់អ្នកដែលបរិភោគបាន។ ហើយទុរេនមានការលំបាកក្នុងការដាំ ប្រសិនបើយើងខ្វះបទពិសោធន៍ និងបច្ចេកទេសក្នុងការដាំ ហើយក្នុងរយ:ពេល៤ឆ្នាំទើបដើមធុរេនចាប់ផ្តើមហុចផលជាបណ្តើរៗ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវអោយក្រសួងកសិកម្ម និងអាជ្ញារធរគ្រប់ជាន់ថ្នាក់ មេត្តាជួយសម្រួលកុំឱ្យមានការនាំចូលធុរេនពីប្រទេសផ្សេងៗ ដើម្បីជួយឱ្យប្រជាកសិករខ្មែរ បានមានឱកាសក្នុងការដាំដុះធុរេនបានតំលៃសមរម្យ និងជួយសម្រាលដល់ជីវភាពរបស់ប្រជាកសិករ។
លោកស្វាគមន៍ជានិច្ចសម្រាប់ភ្ញៀវទេសចរនានា ដែលពេលសម្រាកពីកាងារចុងសប្តាហ៍ ក៏ដូចជាអតិថិជនមកលេងនៅចំការផ្ទាល់ ដើម្បីបានភ្លក្សធុរេននៅក្នុងចម្ការផ្ទាល់។
បន្ថែមពីនេះលោកក៏អំពាវនាដល់បងប្អូននៅស្រុកសំឡូតទាំងអស់ នាំគ្នាដាំដំណាំធុរេនទាំងអស់គ្នា ដើម្បីឱ្យមានជីវភាពល្អធូរធារ និងជួយលើកស្ទួយផលិផលក្នុងស្រុក រួមទាំងសេដ្ឋកិច្ចជាតិផងដែរ ព្រោះបច្ចុប្បន្នលោកមិនត្រឹមតែលក់ផ្លែទុរេនប៉ុណ្ណោះទេ គឺទេសភាពក្នុងចម្ការក៏ទាក់ទាញភ្ញៀវឱ្យចូលទៅកម្សាន្តផងដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ