ព័ត៌មានជាតិ
ប.ស.ស ប្រកាសឲ្យអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងអ្នករកចំណូលផ្ទាល់ខ្លួន មកស្នើសុំធ្វើប័ណ្ណ ប.ស.ស
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានប្រកាសឲ្យអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ មកស្នើសុំធ្វើប័ណ្ណ ប.ស.ស តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ដើម្បីទទួលបានការព្យាបាល និងថែទាំ រួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ប.ស.ស ចេញផ្សាយនៅព្រឹកថ្ងៃទី ១២ កក្កដានេះ បានឲ្យដឹងថា ដើម្បីទទួលបានប័ណ្ណសមាជិក ប.ស.ស លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោមដូចជា ៖
១-ត្រូវមានមុខរបរ ប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល។
២-ធ្វើការងារ ឬ ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក។
៣-ត្រូវមានអាយុមិនលើសពី ៦០ ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស។
៤-សាមីខ្លួន ត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។
ជាមួយគ្នានេះដែរ លោកអ្នក ត្រូវបង់ភាគទាន ចំនួន ១៥ ៦០០ រៀល ក្នុង ១ ខែ ដល់ ប.ស.ស ដើម្បីទទួលបានការព្យាបាល និងថែទាំ រួមទាំងការឧបត្ថម្ភផ្សេងៗ ពី ប.ស.ស។

កន្លងមក ប.ស.ស បានសម្រេចដាក់ឲ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍។ ក្នុងនោះ ជំហានដំបូង ធ្វើសម្រាប់តែបុគ្គលស្វ័យនិយោជន៍ ជាអ្នកបើកបរត្រីចក្រយានយន្តដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតែប៉ុណ្ណោះ ហើយពួកគាត់អាចទៅប្រើប្រាស់សេវាផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ចាប់ពីខែមិថុនា ឆ្នាំ ២០២៣ នេះ តទៅ។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ប.ស.ស បានចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធចំនួន ៩៨ ៩១៩ នាក់ ក្នុងនោះមានអ្នកធាក់ស៊ីក្លូ អ្នករត់ម៉ូតូឌុប អ្នករត់កង់បី និងគោលដៅផ្សេងៗទៀត សរុបចំនួន ៤១ ២៨៤ នាក់ ផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ