Connect with us

ព័ត៌មានជាតិ

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

បានផុស

នៅ

ភ្នំពេញ ៖ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ឥណ្ឌា​មក​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រងចាំ​ដូចជា កសិកម្ម​ដាំ​ល្មៀត ការកសាង​មន្ទីរពេទ្យ វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា ព័ត៌មាន ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​ថ្លែង​បែបនេះ ក្នុងជំនួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​កាលពី​ម្សិល​មិញ​នៅ​ទី​ស្តី​ក្រសួង​ជាមួយ​លោកស្រី Davyani Uttamkhobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា ។ ក្នុងជំនួប​នោះ​ដៃគូ​សន្ទនា បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អ និង​យូរលង់​រវាង​ប្រទេស​ទាំងពីរ​ទាំង​ផ្នែក​ការទូត សេដ្ឋកិច្ច និង​នយោបាយ ហើយ​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​សកម្ម​នានា​លើ​ឆាក​អន្តរជាតិ ក្នុងនាម​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​និង​ការ​ផ្លាស់ប្តូរ​ផ្នែក​អរិយធម៌ វប្បធម៌ និង​សាសនា ជា​ឫស​គល់​ដ៏​ស៊ីជម្រៅ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​អបអរសាទរ​ចំពោះ​បេសកកម្ម​កា​ទូត​របស់​លោកជំទាវ Davyani Uttamkhobragade នៅ​កម្ពុជា និង​សង្ឃឹមថា ក្នុង​បេសកកម្ម​របស់លោក​ស្រី​នឹង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​រីក​ធំធាត់​មួយកំរិត​ថែមទៀត ជាពិសេស​លើ​វិស័យ​វិនិយោគ និង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី មិន​ភ្លេច​ទេ​នូវ​ការថ្លែងអំណរគុណ​ដល់​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​ទី​១​ដំបូង​គេ ដែល​គាំទ្រ​កម្ពុជា បន្ទាប់​ពីថ្ងៃ​រំដោះ​៧​មករា ហើយក៏​បាន​ជួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​ទាំង​ផ្នែក​ស្បៀង អភិវឌ្ឍ ធនធានមនុស្ស និង​ការជួសជុល​ប្រាង្គ​ប្រាសាទ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ឥណ្ឌា​មក​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​មួយចំនួន​ដូចជា​កសិកម្ម​ដាំ​ល្មៀត ការ​កសាង​មន្ទីរពេទ្យ វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា ព័ត៌មាន ជាដើម។

ជា​មួយ​គ្នា​នេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បាន​ស្នើ​ឲ្យ​ប្រទេស​ឥណ្ឌា​សហការ​គាំទ្រ​ដល់​ក្រសួង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​សិស្ស និស្សិត​លើ​ជំនាញ STEM គឺ ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ដែល​ប្រទេស ឥណ្ឌា មាន​ជំនាញ​ខ្ពស់​លើ​វិស័យនេះ៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤២ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម