ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ អំឡុងពេលបោះឆ្នោត អ្នកលេងបណ្ដាញសង្គមគួរផ្សព្វផ្សាយ ឬចែករំលែកនូវព័ត៌មានដែលពិត
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានស្នើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនានា ត្រូវផ្សព្វផ្សាយ ឬចែករំលែកនូវព័ត៌មានពិត នៅក្នុអំឡុងពេលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន មានប្រសាសន៍ថា ការប្រើប្រាស់បណ្ដាញសង្គម នៅក្នុងអំឡុងពេលបោះឆ្នោតនេះ អ្នកប្រើប្រាស់ត្រូវតែផ្សព្វផ្សាយ ឬចែករំលែកនូវព័ត៌មានដែលពិត ហើយក៏ត្រូវពិនិត្យមើលផងដែរទៅលើច្បាប់ពាក់ព័ន្ធនានា។
លោកមានប្រសាសន៍បែបនេះថា «ទាក់ទងជាមួយនឹងការលេងបណ្ដាញទំនាក់ទំនងសង្គម ក្នុងអំឡុងពេលបោះឆ្នោតនេះ អញ្ចឹងយើងដូចតែគ្នាចឹង យើងគិតថា យើងប្រើប្រាស់ដោយផ្សព្វផ្សាយតែព័ត៌មានពិត ដែលបង្ហាញពីការពិតទៅបានហើយ…ហើយយើងពិនិត្យមើលផ្លូវច្បាប់ផ្សេងៗផង ទាក់ទងនឹងច្បាប់ ជាពិសេសអំឡុងពេលបោះឆ្នោតនេះ មានច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោត ហើយនិងនីតិវិធីផ្សេងៗទៀត»។
ម្យ៉ាងទៀត អ្នកប្រើប្រាស់បណ្ដាញសង្គម មិនគួរវិនិច្ឆ័យ ឬសន្និដ្ឋានភ្លាមៗទៅលើព័ត៌មានណាមួយ ដែលមានប្រភពមិនច្បាស់លាស់ តែគួរតែរកមើលប្រភពព័ត៌មានផ្សេងទៀត ដើម្បីយកមកផ្ទៀងផ្ទាត់គ្នា ថាតើជាព័ត៌មានពិត ឬមិនពិត។
លោក ផុស សុវណ្ណ បានបន្ថែមថា «យើងកុំអាលឈានទៅដល់ការសន្និដ្ឋាន ឬក៏វាយតម្លៃស្ថានការណ៍ណាមួយ ដែលវាផ្ទុយពីការពិត អាហ្នឹងហើយរឿងដែលយើងត្រូវចូលរួមទាំងអស់គ្នា ហើយស៊ែរតែព័ត៌មានទាំងអស់ណា ដែលមានប្រភពដែលយើងស្គាល់ច្បាស់លាស់ ដើម្បីឲ្យមានសុវត្ថិភាពទាំងអស់គ្នា ចៀសវាងព័ត៌មានដែលយើងស៊ែរហ្នឹងទៅក្លាយជារឿងមួយ បង្កព្យសនកម្មដល់សង្គម»។
ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានគណបក្សនយោបាយចំនួន ១៨ បានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង។ ក្នុងនោះដែរ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ជាយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត៕
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ