ព័ត៌មានជាតិ
អាស៊ានរក្សាជំហរមិនឱ្យតំបន់អាស៊ីអាគ្នេយ៍មានអាវុធប្រល័យលោក
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន បានបន្តប្ដេជ្ញាចិត្តរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់មិនមានអាវុធនុយក្លេអ៊ែរ និងអាវុធមហាប្រល័យលោកផ្សេងៗទៀត។ ការប្ដេជ្ញារបស់អាស៊ានេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃទី១១ ខែកក្កដា នារដ្ឋធានីហ្សាកាតា។

កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដឹកនាំដោយលោកស្រី រ៉េតណូ ម៉ារស៊ូ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដែលមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសជាសមាជិកអាស៊ាន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរទេសកម្ពុជា ការប្ដេជ្ញាចិត្តសារជាថ្មីចំពោះការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀតនេះ គឺអនុលោមដូចបានកំណត់នៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ SEANWFZ។
កិច្ចប្រជុំនេះបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តសន្ធិសញ្ញានេះ រួមទាំងការអនុវត្តផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៧ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំនេះក៏បានអនុម័តឯកសារទស្សនទានស្ដីពីលទ្ធភាពនៃគំនិតផ្តួចផ្តើមរួមគ្នារវាងទីភ្នាក់ងារសម្រាប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ នៅអាមេរិកឡាទីន-តំបន់ការ៉ាប៊ីន និងអាស៊ាន ក្នុងឆ្នាំ២០២៣នេះផងដែរ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្ត រវាងតំបន់គ្មានអាវុធនុយក្លេអ៊ែរទាំងពីរ។

ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងអំពីគុណសម្បត្តិនៃវិធីសាស្ត្រមកមុនទទួលមុនសម្រាប់ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយគ្មាន “ខបម្រុង” ដើម្បីជំរុញដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀតចុះហត្ថលេខាជាបន្តបន្ទាប់។
លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជាចំពោះការស្ម័គ្រចិត្តរបស់ចិនក្នុងការចុះហត្ថលេខាលើពិធីសារនេះមុនគេ ដោយគ្មាន “ខបម្រុង” ហើយដូចបានស្នើដោយប្រធានអាស៊ាន ការចុះហត្ថលេខាលើពិធីសារខាងលើអាចនឹងធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅខែកញ្ញា ឆ្នាំនេះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ