ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ «បោះឆ្នោតគាំទ្រគណបក្សប្រជាជន ដូចបន្តដឹកនាំ កម្ពុជា ឆ្ពោះទៅភាពរុងរឿង និងឈរស្មើមុខលើឆាកអន្តរជាតិ»
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នេះ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន រុងរឿង ស៊ីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។

សម្ដេចក្រឡាហោម អំពាវនាវបែបនេះ ខណៈអញ្ជើញចុះដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃ ទី ១១ ខែកក្កដា ឆ្នាំ ២០២៣។

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអំពាវនាវដល់សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកទាំងបី និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ សម្ដេច ស ខេង អំពាវនាវថា «សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន រុងរឿង ស៊ីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ»។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកា និងប្រជាពលរដ្ឋស្រុកទាំងពីរ ដែលមានភក្ដីភាព ជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ទាំងបច្ចុប្បន្ន និងទៅអនាគត។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទៅ ទោះបីជាមាននិន្នាការបែបណាក៏ដោយ ប៉ុន្តែមានគោលជំហរស្រលាញ់សុខសន្តិភាព និងបានចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាល ៦ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ ធ្វើឲ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការ ទប់ស្កាត់ បានប្រកបដោយប្រសិទ្ធភាពជំងឺកូវីដ-១៩។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម មានប្រសាសន៍ថា «វឌ្ឍនភាព នៃការអភិវឌ្ឍក្នុងខេត្តព្រៃវែង និយាយជារួម និងដោយឡែក ក្នុងស្រុកបាភ្នំ និងស្រុកពាមរក៍ ទាំងលើវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្ត្រ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបនឹងបានបើកការដ្ឋានសាងសង់ស្ពាន និងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលនឹងផ្ដល់ផលវិជ្ជមានដល់ការអភិវឌ្ឍស្រុកទាំងពីរ និងខេត្តព្រៃវែង»។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ មានរយៈពេល ២១ ថ្ងៃ ដោយចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ