ព័ត៌មានជាតិ
អាហារូបករណ៍សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសចូលរួមវគ្គសិក្សានៅសិង្ហបុរី
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសពីអាហារូបករណ៍សម្រាប់គ្រូបង្រៀនភាសាអង់គ្លេស អាចចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។

វគ្គបណ្តុះបណ្តាលភាសាអង់គ្លេសរបស់មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៤ខាងមុខ គឺធ្វើឡើងតាមរយៈសិក្សាផ្ទាល់នៅប្រទេសសិង្ហបុរី និងតាមបែបចម្រុះ។ អាហារូបករណ៍នេះ ផ្តល់ជូនដោយមានចម្រុះចំនួន១៦កន្លែង លើឯកទេសជំនាញបង្រៀនភាសាអង់គ្លេស។ សម្រាប់លក្ខខណ្ឌវិញ គឺបេក្ខជនជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ។ ជាមួយគ្នានេះ ក៏ត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាពសម្រាប់ការអនុញ្ញាតឱ្យចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ។
ចំពោះដំណើរការជ្រើសរើស គឺមាន៣ដំណាក់កាល។ ដំណាក់កាលទី១ គឺពិនិត្យលើពាក្យដាក់អាហារូបករណ៍សមស្របតាមលក្ខខណ្ឌអាហារូបករណ៍ទេ? ដំណាក់កាលទី២ បន្ទាប់ពីពិនិត្យឃើញមានបុគ្គលមានសមត្ថភាពសមស្របហើយ គឺនឹងធ្វើការតេស្តសមត្ថភាពជាភាសាអង់គ្លេស (Online English Test)។ ដំណាក់កាលទី៣ លទ្ធផលតេស្ត នឹងត្រូវផ្ញើតាមរយៈអ៊ីម៉ែលទៅកាន់បេក្ខជនផ្ទាល់។
សូមជម្រាបថា ប្រសិនបើបេក្ខជនមានបំណងចង់ដាក់ពាក្យអាហារូបករណ៍ អាចយកឯកសារដាក់នៅការិយាល័យស៊ីមេអូ នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន ដែលមានទីតាំងនៅសាលាមធ្យមសិក្សាគោរុកោសល្យមត្តេយ្យមជ្ឈឹម មុនថ្ងៃទី ១៦ ខែតុលាឆ្នាំ២០២៣។ ថ្ងៃផុតកំណត់នេះ សម្រាប់វគ្គបណ្តុះបណ្តាល C111 C112 MTESOL C113 និង C419។ សម្រាប់វគ្គបណ្តុះបណ្តាល C103 C423 C325 នឹងផុតកំណត់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា