Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ កុមារមានជំងឺធ្ងន់ធ្ងរកើនឡើង ១០៨%

បានផុស

នៅ

លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យ “កម្ពុជាថ្មី” ដឹងថា តាមរបាយការណ៍សកម្មភាព​របស់ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងខេត្តសៀមរាម ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៣នេះ កុមារមានជំងឺធ្ងន់ៗ ចំនួន ៨៨ ៩៣០ នាក់ បាន​សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលចំនួននេះ កើនឡើង ១០៨ ភាគរយ ច្រើនជាងឆ្នាំ២០២២ ខណៈកុមារចំនួន ៣៩២ ០៣៤ នាក់​ បានឈឺ និងបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ​ ដែលចំនួននេះ កើន ៥២%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ គី សន់ទី មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “៦០ ភាគរយជាង ជាប្រភេទជំងឺឆ្លង ឆ្លងតាមប្រព័ន្ធដង្ហើម ជំងឺរលាកពោះវៀន ខ្នែងពោះវៀន ជំងឺគ្រុនឈាមជាដើម និង ៤០ ភាគរយទៀត គឺគ្រោះថ្នាក់ចរាចរណ៍ និងជំងឺផ្សេងៗទៀតដែលមិនមែនជាជំងឺឆ្លង”។

លោកវេជ្ជបណ្ឌិត គី សន់ទី មានប្រសាសន៍ថា ជាទូទៅ នៅរដូវរស្សា ឬខែភ្លៀងនេះ មានជំងឺកើតឡើងច្រើនចំពោះកូនក្មេង។ ម៉្យាងទៀតដោយសារការស្បើយនៃការរីករាលដាលជំងឺកូវីដ-១៩ ទើបនាំឱ្យអាណាព្យាបាលអាចយកកូនមកពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យ ទោះបីជំងឺស្រាលក្ដី ដែលនាំឱ្យផ្នែកពិគ្រោះជំងឺក្រៅ ទទួលបានកំណើនអ្នកមកពិនិត្យជំងឺ ដូចកាលមិនទាន់មានកូវីដ-១៩ ដែរ។

លោកវេជ្ជបណ្ឌិត គី សន់ទី មានប្រសាសន៍ថា ឪពុកម្ដាយ ឬអាណាព្យាបាលកុមារត្រូវយកចិត្តទុកដាក់ថែទាំ កូនចៅ ដោយរស់នៅស្អាតមានអនាម័យ និងចូលរួមទាំងអស់គ្នា ពិសេសបំបាត់ជម្រកមូសខ្លាការពារជំងឺគ្រុនឈាម។ អាណាព្យាបាល ត្រួវស្វែងរកការពិគ្រោះព្យាបាលជំងឺ ជាមួយគ្រូពេទ្យមានជំនាញវិជ្ជាជីវៈ ពេលកូនចៅមានជំងឺដង្កាត់។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផារូបនេះ មានប្រសាសន៍បន្តថា៖ “កុំស្វែងរកទិញថ្នាំព្យាបាលកូនចៅដោយខ្លួនឯង តែត្រូវស្វែងរកការព្យាបាលមួយត្រឹមត្រូវ នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកជាដើម។ ស្វែងរកការបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរ ប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមក្បួនខ្នាតបច្ចកទេស មកកាន់មន្ទីរពេទ្យឯកទេសមានជំនាញដែលទុកចិត្តបាន”។

គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ៨៤ ម៉ឺនដុល្លារក្នុង ១សប្តាហ៍ ឬត្រូវចំណាយ ប្រមាណ ៤០ លានដុល្លារ ក្នុង១ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា ដោយមានការជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិ គន្ធបុប្ផាកម្ពុជា ក៏ដូចជាពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ការបរិច្ចាគនេះតែមួយអាចគ្រប់គ្រាន់នៅឡើយទេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះ មិនមែនជាស្ថាប័នដែលរកប្រាក់ចំណូល។

មូលនិធិគន្ធបុប្ធាកម្ពុជាបានបង្កើត KHQR CODE (ទាំងប្រាក់រៀល និងដុល្លារអាមេរិក) សម្រាប់គ្រប់ App ធនាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្មវិធីស្ដែន QR CODE ដើម្បីសម្រួលដល់ការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានា ក្នុងគោលបំណង ជួយ នាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរួម​គ្នា រក្សានិរន្តរភាព  នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២០ នាទីutes មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៤ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម