ព័ត៌មានជាតិ
កងកម្លាំងជិត ១០ ម៉ឺននាក់ ដាក់ការពារសន្ដិសុខសណ្ដាប់ធ្នាប់ដំណើរការបោះឆ្នោត
កម្លាំងការពារសន្តិសុខ អំឡុងពេលបើកយុទ្ធនាការឃោសនារបស់គណបក្សនយោបាយ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ មានចំនួនជិត ១០ ម៉ឺននាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានឱ្យដឹងថា ការដាក់កម្លាំងការពារសន្ដិសុខបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ មានប្រមាណជិត ១ សែននាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា រកសំឡេងឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានចាប់ផ្តើមពីថ្ងៃ១ ខែកក្កដា រហូតដល់ថ្ងៃ២១ ដែលមានរយៈពេល២១ថ្ងៃ មុននឹងដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិថ្ងៃ២៣ កក្កដា ដែលមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨គណបក្ស។
លោក ឆាយ គឹមខឿន ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែកក្កដានេះថា ក្នុងចំណោមកម្លាំងការពារសន្តិសុខបោះឆ្នោតទាំងជិត ១០ ម៉ឺននាក់ មានកម្លាំងនគរបាលជាង ៥ ម៉ឺននាក់ (៥៣ ០០០) កម្លាំងអាវុធហត្ថជាង ៤ ពាន់នាក់ កងយោធពលខេមរភូមិន្ទជាង ៥ ពាន់នាក់ និងកម្លាំងជំនួយពីប្រជាការពារជាង ៣ ម៉ឺននាក់។
បើតាមលោក ឆាយ គឹមខឿន កម្លាំងទាំងអស់ ត្រូវបានបែងចែកតាមដំណាក់កាលនីមួយៗ ដូចជាដំណាក់កាលឃោសនាមានតែកម្លាំងជិត ២ ម៉ឹននាក់ ដោយឡែកសម្រាប់ថ្ងៃបោះឆ្នោតមានរហូតដល់ជាង ៧ ម៉ឺននាក់ ការពារការិយាល័យបោះឆ្នោត និងមានកម្លាំងគាំទ្រពីកងរាជអាវុធហត្ថ និងកងយុទ្ធពលខេមរភូមិន្ទនៅតំបន់ក្រៅភូមិសាស្ត្រតាមបណ្ដាស្រុកនិមួយៗ។ ដោយឡែកកម្លាំងនគរបាល និងប្រជាការពារជាភ្នាក់ងារផ្ទាល់នៅការិយាល័យបោះឆ្នោត។
ចំពោះការរៀបចំភ្នាក់ងារសន្តិសុខ ដែលមាននគរបាល និងប្រជាការពារគឺដោយបានកំណត់កម្លាំងនគរបាលម្នាក់អាចនៅក្នុងបរិវេណការិយាល័យចម្ងាយ ១៥ ម៉ែត្រ ពីការិយាល័យដើម្បីជួយរៀបចំសណ្ដាប់ធ្នាប់ទូទៅសម្រាប់ប្រជាពលរដ្ឋទៅបោះឆ្នោត។
រីឯកម្លាំង ២ នាក់ទៀត អាចជានគរបាលរួមបញ្ចូលជាមួយប្រជាការពារនៅក្រៅរង្វង់ការិយាល័យបោះឆ្នោតចន្លោះពី ១០០ ទៅ ១៥០ ម៉ែត្រ តាមភូមិសាស្ត្រជាក់ស្ដែង។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឱ្យដឹងថា សម្រាប់ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ដើម្បីឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គ.ជ.ប បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលមានរចនាសម្ព័ន្ធការងារពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។
លោកថា មន្ត្រីសមត្ថកិច្ចក៏ជាភ្នាក់ងារសន្ដិសុខបោះឆ្នោតដែរ ខណៈគ.ជ.ប បានបង្កើតប្រឡង់ដៃ សម្រាប់នគរបាល ឬមន្ត្រីសន្តិសុខ ប្រើប្រាស់ដើម្បីសម្គាល់ថា នរណាជាមន្ត្រីសន្តិសុខបោះឆ្នោត នគរបាល ឬយោធា ទៅតាមភារកិច្ចរៀនខ្លួន ដែលការពារនេះ មិនមានប៉ះពាល់ទៅដល់ភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋនោះទេ។
ប្រជាពលរដ្ឋសរុបប្រមាណជាង ៩ លាននាក់ (៩ ៧១០ ៦៥៥) ស្ត្រី ៥ ១៦១ ៩០៩នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩ ការិយាល័យនៅទូទាំងប្រទេស៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង