ព័ត៌មានជាតិ
អ្នកជំនាញ៖ ៦ ខែ អចលនទ្រព្យមិនល្អប្រសើរ និងបន្តរហូតដល់ចុងឆ្នាំ ២០២៣
វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជានឹងមិនទាន់ងើបឡើងវិញទេ ខណៈស្ថានភាពអាចអូសបន្លាយបន្តរហូតដល់បំណាច់ឆ្នាំ ២០២៣។
កាលពីម្សិលមិញនេះ ក្រុមហ៊ុន CBRE Cambodia បានរៀបចំសិក្ខាសាលាបង្ហាញអំពីស្ថានភាពទីផ្សារអចលនទ្រព្យផ្តោតសំខាន់នៅរាជធានីភ្នំពេញប្រចាំឆមាសទី ១ ឆ្នាំ២០២៣។

អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE បានផ្តល់សម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មីថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងជួបបញ្ហា ដោយសារគម្រោងអភិវឌ្ឍជាច្រើនមានការជាប់គាំងឬពន្យារពេលបញ្ចប់គម្រោង។
អ្នកនាងបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែ នេះ វិស័យសំណង់បន្តរងផលប៉ះពាល់ ហើយចរន្តទិញលក់មានការធ្លាក់ចុះ ខណៈតម្រូវការក៏មានការថមថយ។ ជាក់ស្ដែងស្ថានភាពនេះនឹងបន្តរហូតដល់ចុងឆ្នាំ ២០២៣។
«លំនៅឋានទាំងបុរី និងខុនដូបន្តធ្លាក់ចុះ អ្វីយើងឃើញជាក់ស្តែងគឺអ្នកអភិវឌ្ឍមានការពន្យារពេលក្នុងការបញ្ចេញគម្រោងនិងទំហំការអភិវឌ្ឍក៏តូចជាងមុន»។

អ្នកនាងបន្តថា គម្រោងជាច្រើនមិនដំំណើរការដោយសារតម្រូវការមិនសមស្របទៅការផ្គត់ផ្គង់។ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជារំពឹងលំហូរទុនវិនិយោគពីបរទេស។ កាលណាពីក្រៅប្រទេសមានបញ្ហា ក៏ប៉ះពាល់ដល់ការវិនិយោគក្នុងស្រុក។
ទាក់ទងការអភិវឌ្ឍគម្រោងខុនដូ និងបុរីមួយណាប៉ះពាល់ជាង បើតាមអ្នកនាង ជិន ច័ន្ទដាលុច្ស គឺម្យ៉ាងម្នាក់។ យ៉ាងណាមិញអ្នកជំនាញរូបនេះមើលឃើញថា ខណៈស្ថានភាពវិស័យអចលនទ្រព្យកំពុងជួបវិបត្តិ អ្នកវិនិយោគចាប់ផ្តើមសិក្សាគម្រោងអភិវឌ្ឍរបស់ខ្លួនឡើងវិញមានភាពច្បាស់លាស់ជាងមុន។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏ពង្រឹងការគ្រប់គ្រងគម្រោងអភិវឌ្ឍនានាដើម្បីរក្សាឲ្យមានស្ថេរភាពកុំឲ្យជាប់គាំង។

កាលពីម្សិលមិញនេះ ក្រុមហ៊ុន CBRE Cambodia បានរៀបចំសិក្ខាសាលាធ្វើបទបង្ហាញអំពីរបត់សេដ្ឋកិច្ចសំខាន់ៗ និងទិដ្ឋភាពទូទៅនៃដំណើរការទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញនាពាក់កណ្ដាលឆ្នាំ២០២៣ ដែលរួមមាន ការិយាល័យពាណិជ្ជកម្ម ផ្សារលក់រាយ ខុនដូ អាផាតមិន បុរី និងសណ្ឋាគារ។ ក្នុងសិក្ខាសាលាពេញមួយព្រឹក មានការចូលរួមពីអ្នកអភិវឌ្ឍអចលនទ្រព្យ អ្នកវិនិយោគ គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធផ្សេងទៀតជាង ១០០ នាក់ដែលបានជជែកពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសសម្រាប់ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា៕

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច